ព័ត៌មាន

កាសែតស្វីស៖ វៀតណាមក្លាយជាគោលដៅថ្មីសម្រាប់ក្រុមហ៊ុនបរទេស

កាសែត Tribune de Genève របស់ស្វីស នៅថ្ងៃទី ២០ ខែកុម្ភៈ បានចុះផ្សាយអត្ថបទអំពីការដែលវៀតណាម ក្លាយជាគោលដៅថ្មីសម្រាប់ក្រុមហ៊ុនបរទេស។ អត្ថបទនេះបានសង្កត់ធ្ងន់ថា វៀតណាមបានកត់ត្រាកំណើនសេដ្ឋកិច្ចខ្លាំងបំផុតនៅអាស៊ីក្នុងឆ្នាំ ២០២២ បន្ទាប់ពីបានបិទទ្វារដោយសារជំងឺរាតត្បាតកូវីដ ១៩។
ការផលិតរថយន្តដឹកអ្នកដំណើរ នៅក្នុងរោងចក្រដំឡើងរថយន្ត Ford Hai Duong (រូបថត៖ Tran Viet/TTXVN)

យោងតាមអត្ថបទនេះផងដែរ មណ្ឌលឧស្សាហកម្មធំៗ កំពុងត្រូវបានសាងសង់ និងកាន់កាប់ដោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកទំនើប។ ពោលគឺ ក្រុមហ៊ុន អេឡិចត្រូនិក Samsung Group របស់កូរ៉េខាងត្បូង បានសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ម៉ាកយីហោថ្មីនៅទីក្រុងហាណូយក្នុងខែធ្នូ ឆ្នាំ ២០២២ ដោយគ្រោងនឹងវិនិយោគប្រហែល ៣,២ ពាន់លានដុល្លារដើម្បីផលិតឧបករណ៍អេឡិចត្រូ និកនៅរោងចក្រថ្មីនៅខេត្តជុំវិញ។ ក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកយក្សរបស់អាមេរិក Amkor Technology នឹងបើករោងចក្រនៅមិនឆ្ងាយពីព្រលានយន្តហោះឆាប់ៗនេះទេ។ ហើយក្រុមហ៊ុន Pegatron របស់តៃវ៉ាន់ (ចិន) ដែលផលិតគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងដំឡើង iPhone ទើបតែចូលដំណើរការនៅជិតឆ្នេរសមុទ្រ Ha Long ខេត្ត Quang Ninh ។

យ៉ាងណាមិញ វៀតណាមមានការទាក់ទាញដូចលើកឡើងខាងលើ ដោយសារកត្តាផ្សេងៗគ្នាជាច្រើនដូចជា៖ បរិយាកាសវិនិយោគមានស្ថិរភាព; កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥ ជួយវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្មដែលមានតម្លៃសមរម្យ ...។ អត្ថបទបានសន្និដ្ឋានថា វៀតណាមបាននិងកំពុងត្រូវបានអ្នកវិនិយោគបរទេសវាយតម្លៃថា  ជាអាទិភាពជួរមុខសម្រាប់វិនិយោគិន។ ដូច្នេះហើយ នាពេលខាងមុខ វៀតណាមនឹងបន្តមានវត្តមានរបស់រោងចក្រទំនើបៗ ជាក់ជាពុំខាន៕


top