ព័ត៌មាន

កាសែតប្រចាំថ្ងៃ៖ Khmer Times​ របត់សំខាន់​សំរាប់វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​និង​វៀត​ណាម​


កាសែតប្រចាំថ្ងៃ៖Khmer Times

កាសែត៖ Khmer Times ចេញផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានចុះ​ផ្សាយបទសរ​សេរ​មួយ មាន​ចំណង​ជើង​ថា៖ របត់​សំខាន់សំរាប់វិស័យពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​និង​វៀត​ណាម។ កាសែត Khmer Times បាន​ដក់​ស្រង់​បទថ្លែង​មតិ​ របស់លោក Leng Rithy​ សមាជិកសម្ព័ន្ធសមាគមវិនិយោគិន​វៀតណាម​នៅកម្ពុជា និង​ជាដំណាង​សម្ព័ន្ធ​ក្រុម​ហ៊ុន​កៅស៊ូវៀត​ណាម (VRG)នៅ​កម្ពុជា បានចាត់ទុកថា៖ ដំណើរទស្សនកិច្ច​នៅកម្ពុជា​របស់​ប្រធាន​រដ្ឋវៀតណាម លោកTran Dai Quang នឹងពង្រឹងទំនុកទុកចិត្ត និងការ​សន្យាខ្លាំងក្លាពី​វិនិយោគិន អាជីវករ​វៀតណា​ម​នៅកម្ពុជា តាម​នោះ ចរន្តទុនវិនិយោគ​ពីវៀត​ណាមទៅ​កាន់​កម្ពុជា នឹង​កើន​ឡើង​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំខា​ងមុខ​នេះ នាំ​មកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top