ព័ត៌មាន

កាសែតកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម


រូបថត៖ VOV
 

សារព័ត៌មាន​កូរ៉េខាង​ត្បូងបាន​វាយតម្លៃ​ជាវិជ្ជមាន​អំពីសក្តានុពល​សេដ្ឋកិច្ច​របស់​វៀត​ណាម​ដោយ​ចាត់​ទុក​ថា​នេះ​គឺជាប្រទេស​នៃ​ឱកាសសេដ្ឋកិច្ច។
 
កាសែត Korea JoongAng Daily បានវាយតម្លៃថា វៀតណាមមានសក្ដានុពល​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​បើប្រៀប​ធៀប​ នឹងកូរ៉េខាងត្បូង ខណៈដែលវៀតណាមបានក្លាយទៅជាប្រទេសសេដ្ឋកិច្ចជួរមុខនៅអាស៊ី។ សេដ្ឋកិច្ច​​វៀត​ណាមមានកំណើន ពី ៦% ទៅ ៧% ក្នុងមួយឆ្នាំ ខណៈដែលសេដ្ឋកិច្ចកូរ៉េខាងត្បូងមានកំណើន ២% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ខ្សែ​សង្វាក់​តម្លៃពិភពលោក​កំពុង​មាន​ការផ្លាស់​ប្តូរដោយ​សារតែ​​ភាពតាន​តឹង​ខាង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ក៏កំពុង​ជំរុញ​ការ​បោះទុន​វិនិយោគ​ចូលមក​វៀតណាម​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top