ព័ត៌មាន

ការ​បង្ហោះវីដេអូចម្រៀងផ្លូវការនៃស៊ីហ្គេម ៣១ នៅលើបណ្តាញផ្សព្វផ្សាយ​ផ្លូវការនៃ​ស៊ីហ្គេម ៣១

MV "Let's Shine" (ចូរចែងចាំងពន្លឺ) ដែលជាបទចម្រៀងផ្លូវការនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) នឹងផ្សព្វផ្សាយដល់សាធារណៈជនវៀតណាម និងអន្តរជាតិនៅវេលាម៉ោង ២០៖០០ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធឆានែលផ្លូវការរបស់ស៊ីហ្គេម ៣១។

  ទិដ្ឋភាពមួយក្នុង MV ផ្លូវការនៃស៊ីហ្គេម ៣១។ (រូបថត៖ Ngoc Anh/ VOV5) វេទិកាផ្សព្វផ្សាយផ្លូវការរបស់ស៊ីហ្គេម ៣១ រួមមាន៖  

វេទិកាផ្សព្វផ្សាយផ្លូវការរបស់ស៊ីហ្គេម ៣១ រួមមាន៖

គេហទំព័៖ https://seagames2021.com/ និង https://seagames31.webthethao.vn/

Facebook៖ https://www.facebook.com/SEAGames31.Vietnam2021

Instagram៖ https://www.instagram.com/seagames31_vietnam2021/

Youtube៖ https://www.youtube.com/channel/UCJ7ptXFutC92As7H311CuBQ

TikTok៖   https://www.tiktok.com/@seagames31official

បទចម្រៀងនិពន្ធដោយតន្ត្រីករ Huy Tuan ត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់ ជាមួយនឹងការសម្ដែងដ៏អស្ចារ្យរបស់សិល្បករ តារាចម្រៀង និងអត្តពលិកវៀតណាមល្បីឈ្មោះ។ MV "Let's Shine" បានបង្ហាញពីមោទនភាពជាតិ ស្មារតីកីឡាដ៏ខ្ពង់ខ្ពស់ ឆ្ពោះទៅស៊ីហ្គេម៣១ “ដើម្បីតំបន់អាស៊ីអាគ្នេយ៍ដ៏រឹងមាំ”។

ស៊ីហ្គេមលើកទី៣១ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ និងខេត្ត ទីក្រុងជិតខាងចំនួន ១១។ ស៊ីហ្គេម ៣១ រួមមានវិញ្ញាសារកីឡាចំនួន៤០ ជាមួយមេដាយ ៥២៦គ្រឿង បានទទួលស្វាគមន៍មនុស្សប្រមាណ ១ ម៉ឺននាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១៕


top