ព័ត៌មាន

ការ​នាំ​ចេញ​ទូរស័ព្ទនិង​កុំព្យូទ័រ​របស់​វៀតណាម​បាន​កើន​ដល់ ១០ ពាន់​លាន​ដុល្លារ

យោងតាមទិន្នន័យស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ គិតចាប់ពីដើមឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ការនាំចេញទូរសព្ទនិងគ្រឿងបន្លាស់សម្រេចបាន ១១,១៣ពាន់លានដុល្លារអាមេរិក ដោយបន្តជាក្រុមមុខទំនិញនាំចេញធំជាងគេនៅវៀតណាម។
  រូបថត៖ nld.com.vn  

ទន្ទឹមនឹងនេះ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិកនិងគ្រឿងបន្លាស់សម្រេចបាន ១០,២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ទីផ្សារនាំចេញសំខាន់ៗនៃក្រុមមុខទំនិញអេឡិចត្រូនិកទាំងនេះគឺ៖ សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

ក្រៅពីក្រុមមុខទំនិញធំៗទាំងពីរនេះ វៀតណាមក៏មានក្រុមមុខទំនិញនាំចេញដែលមានតម្លៃនាំចេញសម្រេចបានចាប់ពី ១ពាន់លានដុល្លារអាមេរិកឡើងទៅ ដូចជា៖ វាយនភ័ណ្ឌនិងកាត់ដេរ; គ្រឿងម៉ាស៊ីន ឧបករណ៍និងគ្រឿងបន្លាស់; ស្បែកជើង; ឈើនិងផលិតផលឈើ។

ចាប់ពីដើមឆ្នាំរហូតមកដល់ថ្ងៃទី ១៥ ខែមិនា ទំហំនាំចេញសរុបនៅទូទាំងប្រទេសសម្រេចបានជិត ៧០ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,២២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១៕

 

top