ការ៉េម ត្រាងទៀន (Trang Tien) មិនត្រឹមតែជាបង្អែមត្រជាក់មួយប្រភេទប៉ុណ្ណោះ ប៉ុន្តែវាក៏ជាផ្នែកមួយនៃអនុស្សាវរីយ៍ បានឆ្លងកាត់ច្រើនជំនាន់
បង្កើតឡើងក្នុងឆ្នាំ១៩៥៨ ក្បែរបឹង ហូហ្គឿម (Ho Guom) ការ៉េម ត្រាងទៀន (Trang Tien) មិនត្រឹមតែជាបង្អែមត្រជាក់មួយប្រភេទប៉ុណ្ណោះ ប៉ុន្តែវាក៏ជាផ្នែកមួយនៃអនុស្សាវរីយ៍ បានឆ្លងកាត់ច្រើនជំនាន់របស់ប្រជាជន រដ្ឋធានីហាណូយទៀតផង ដែលរក្សានូវភាពសាមញ្ញនៃម្ហូបអាហារ និងជីវិតតាមដងផ្លូវ។
ម៉ាកការ៉េម ត្រាងទៀន (Trang
Tien) ត្រូវបានបង្កើតឡើង
ក្នុងឆ្នាំ ១៩៥៨ នៅជិតបឹង ហូហ្គឿម (Ho Guom) ដែលបានក្លាយជាអាហារពិសេសរបស់រដ្ឋធានី ហាណូយ។ រូបថត៖
ត្រឹនថាញ់យ៉ាង/VNP
ក្នុងកណ្ដាលចង្វាក់ជីវភាពទំនើប ខណៈពេលប្រភេទការ៉េមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពចម្រុះ និងទាក់ទាញ ការ៉េម ត្រាងទៀន (Trang Tien) នៅតែរក្សាបានភាពសាមញ្ញា ពីរូបរាងរហូតដល់រសជាតិ។ ដើមការ៉េមតូចៗ ក្លិនឈ្ងុយឆ្ងាញ់ រួមនឹងរសជាតិអំបុក សណ្តែតបាយ ដូងម្លាន់ ឬជាតិសូកូឡាផ្អែមស្រាល បានក្លាយជាផ្នែកមួយនៃអនុស្សាវរីយ៍ជាច្រើនជំនាន់នៃប្រជាជនរដ្ឋធានី។
ការ៉េម ត្រាងទៀន (Trang Tien) មានរសជាតិជាច្រើនប្រភេទ ដូច្នេះអតិថិជនអាចមានជម្រើសជាច្រើន។
រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
បើទោះបីជាមានការរីកចម្រើន និងការធ្លាក់ចុះជាច្រើនក៏ដោយ ការ៉េម ត្រាងទៀន (Trang
Tien) នៅតែជាកន្លែងជួបជុំជិតស្និទ្ធ សម្រាប់អ្នកទីក្រុងហាណូយ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
ចំណាប់អារម្មណ៍មួយ ក្នុងវប្បធម៌ទទួលទានការ៉េម ត្រាងទៀន (Trang Tien) គឺ "ឈរញ៉ាំការ៉េម"។ នៅហាងលក់ការ៉េម លេខ ៣៥ ផ្លូវត្រាងទៀន (Trang Tien) អតិថិជនតែងតែរៀបជួរ ហើយហូបភ្លាមៗ នៅនឹងកន្លែងលក់ ឬដើរកម្សាន្តជុំវិញបឹង ហូហ្គឿម (Ho Guom) ជាបណ្តើរ ហូបការ៉ែមជាបណ្តើរ។ មិនស្មុគស្មាញ មិនស៊ីវិល័យ របៀបទទួលទាននោះង្កើតនូវរូបភាពពិសេសដោយឡែកមួយ របស់រដ្ឋធានីហាណូយ។
ខាងក្នុងដ៏ស្រស់ស្អាត នៃហាងលក់ការ៉េម ត្រាងទៀន (Trang Tien) ។ រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
បន្ទាប់ពីថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ២០២៦ ការ៉េម ត្រាងទៀន (Trang Tien) នឹងឈប់លក់នៅអាសយដ្ឋានលេខ ៣៥ ផ្លូវ ត្រាងទៀន (Trang Tien)។ អតិថិជននៅតែអាចទទួលទានការ៉ែម នៅអាសយដ្ឋានចំនួនបី ក្បែរបឹង ហូហ្គឿម (Ho Guom) គឺ៖ លេខ១៨ ផ្លូវ ហាងបាយ (Hang Bai) លេខ ៤៤ ផ្លូវត្រាងទៀន (Trang Tien) លេខ ១៨ ផ្លូវង៉ូគ្វៀន (Ngo Quyen)។ ទន្ទឹមនឹងនោះ ម៉ាកយីហោនេះ នឹងបន្តពង្រីកបណ្តាញចែកចាយដោយសាខា និងកន្លែងលក់ជាង ៤០០ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥ ដើម្បីនាំយករសជាតិការ៉េម ត្រាងទៀន (Trang Tien) ឲ្យកាន់តែជិតអ្នកទទួលទានក្នុងតំបន់ជាច្រើន។
ម៉ាកការ៉េម ត្រាងទៀន ជាបង្អែមផ្អែមល្ហែមមួយ ដែលស្វាគមន៍ភ្ញៀវទេសចរពីចម្ងាយ មកកាន់រដ្ឋធានី។ រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
ដើមការ៉េមជាកាដូ នៃកុមារភាព ដែលបានចិញ្ចឹមបីបាច់រសជាតិរបស់មនុស្សជំនាន់ជាច្រើន
ចាប់តាំងពីសម័យឧបត្ថម្ភធនដ៏លំបាក។ រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
យុវជនថតរូប នៅហាងលក់ការ៉េម ត្រាងទៀន (Trang
Tien) ។
រូបថត៖ ត្រឹនថាញ់យ៉ាង/VNP
តាំងពីសម័យឧបត្ថម្ភធន រហូតដល់ជីវិតសព្វថ្ងៃនេះ ការ៉េម ត្រាងទៀន នៅតែមានវត្តមាន ក្នុងកាលៈទេសៈនៃការរស់នៅ ប្រចាំថ្ងៃនៃរដ្ឋធានីហាណូយ តាំងពីមនុស្សចាស់ គូស្នេហាវ័យក្មេង រហូតដល់កុមារតូចៗ។ នាឆ្នាំ ២០២៣ ការ៉េម ត្រាងទៀន ត្រូវបាន TasteAtlas ដាក់បញ្ចូលក្នុងបញ្ជីហាងការ៉េមល្បីល្បាញទាំង ១០០ លើពិភពលោក។
ចំពោះប្រជាជនរដ្ឋធានីហាណូយ ការ៉េម ត្រាងទៀនមួយដើម មិនត្រឹមតែជាអាហារសម្រន់ដ៏ស្រស់ស្រាយប៉ុណ្ណោះទេ ថែមទាំងជារសជាតិដែលរំលឹកឡើងវិញ នូវអនុស្សាវរីយ៍អំពីរដ្ឋធានីហាណូយដ៏សាមញ្ញ ជិតស្និទ្ធ និងជាទីស្រឡាញ់ ផងដែរ៕
អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង/VNP