ព័ត៌មាន

ការអភិវឌ្ឍរបស់កម្ពុជានិយាយរួម និង​ខេត្តសៀមរាបនិយាយដោយឡែក គឺមិនអាចកាត់ផ្តាច់​ពីការគាំទ្ររបស់វៀតណាមបានទេ

លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសកម្ពុជានិយាយរួម និងខេត្តសៀមរាប​និយាយដោយឡែក គឺមិនអាចកាត់ផ្តាច់ចេញពី​ការគាំទ្ររបស់វៀតណាមបានទេ ជាពិសេស​គឺការ​គាំទ្រយ៉ាងទាន់ពេលវេលារបស់​យុទ្ធជនស្ម័គ្រចិត្តវៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

 

ទិដ្ឋភាពនៃជំនួប។ រូបថត៖ Minh Hung/TTXVN

លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសកម្ពុជានិយាយរួម និងខេត្តសៀមរាប​និយាយដោយឡែក គឺមិនអាចកាត់ផ្តាច់ចេញពី​ការគាំទ្ររបស់វៀតណាមបានទេ ជាពិសេស​គឺការ​គាំទ្រយ៉ាងទាន់ពេលវេលារបស់​យុទ្ធជនស្ម័គ្រចិត្តវៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

បន្តដំណើ​រទស្សនកិច្ចការងារនៅកម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្ត វៀតណាម នៅថ្ងៃទី១៤ ខែឧសភា នៅខេត្តសៀមរាប កម្ពុជា សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការ​មជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនានិងចលនាមហាជន​មជ្ឈិម លោក ទ្រីញ វ៉ាន់ ក្វៀត (Trinh Van Quyet) បានជួបប្រជុំការងារជាមួយលោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

នៅក្នុង​ជំនួប​នេះ លេខាគណៈកម្មាធិការ​មជ្ឈិមបក្ស ប្រធាននាយកដ្ឋានឃោសនានិងចលនាមហាជន​មជ្ឈិម លោក ទ្រីញ វ៉ាន់ ក្វៀត បានថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស CPP អាជ្ញាធរ និងប្រជាជនខេត្តសៀមរាប ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាសវៀតណាមដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្ត; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ​ឯកទេស​របស់​វៀតណាមក្នុងការស្វែងរក ការជីកកកាយ និងការបញ្ជូនអដ្ឋិធាតុ​យុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម​ត្រឡប់ទៅស្រុកកំណើតវិញ ក៏ដូចជា តែងតែ​គាំទ្រ ជួយ​ឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមនៅកម្ពុជា ដើម្បីរស់នៅ ធ្វើការ និងសិក្សាប្រកបដោយស្ថិរភាព និងយូរអង្វែងនៅក្នុងខេត្ត។

គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ក្នុង​ជំនួប​នៅ​ខេត្តសៀមរាប។ រូបថត៖ Minh Hung/TTXVN

រីឯខ្លួន​វិញ លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសកម្ពុជានិយាយរួម និងខេត្តសៀមរាប​និយាយដោយឡែក គឺមិនអាចកាត់ផ្តាច់ចេញពី​ការគាំទ្ររបស់វៀតណាមបានទេ ជាពិសេស​គឺការ​គាំទ្រយ៉ាងទាន់ពេលវេលារបស់​យុទ្ធជនស្ម័គ្រចិត្តវៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

ភាគីទាំងពីរបានឯកភាពសម្របសម្រួល​គ្នា​ក្នុងការកសាងផែនការ​​រៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧) ដោយផ្តោតលើការជំរុញការឃោសនា និងការអប់រំអំពី​ចំណង​មិត្តភាពប្រពៃណី សាមគ្គីភាព និងការគាំទ្រ​គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសយុវវ័យ តាមនោះ ពង្រឹងមូលដ្ឋានសង្គម ពូនជ្រុំចំណងមិត្តភាព និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕​


top