ព័ត៌មាន

ការអភិវឌ្ឍនិងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសគឺមាគ៌ាជួរមុខរបស់ប្រទេសជាតិ


 ប្រធានរដ្ឋលោក Tran Dai Quang (ខាងឆ្វេង) និងប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Tran Thanh Man ប្រគល់ប័ណ្ណសរសេើរជូនអ្នកនិពន្ធដែលមានសំណង់ច្នៃប្រឌិតដែលត្រូវបានលើកតម្កើង
ក្នុងសៀវភៅមាសវៀតណាមឆ្នាំ០១៨ (រូបថត៖ TTXVN) 

 នាថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ គណៈកម្មា ធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម សម្ព័ន្ធ​សមាគមន៍វិទ្យាសាស្ត្រ​និងបច្ចេកទេសវៀតណាម ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួង ស្ថាប័ន​ទាក់​ទិន​នានា បានសហ ការរៀបចំពិធីប្រកាស​សៀវភៅមាស​ច្នៃប្រឌិតវៀតណាមឆ្នាំ​២០១៨​។ អញ្ជើញ ចូលរួម​ពិធីនេះ​មានវត្តមាន​របស់ប្រធានរដ្ឋវៀតណាម​លោក Tran Da​i Quang​។

សៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ២០១៨បានប្រមូលផ្ដុំសំណង់ ដំណោះស្រាយច្នៃប្រឌិតឆ្នើមចំនួន៧៣លើ​វិស័យ​​វិ​​ទ្យាសាស្ត្រនិ​ង​បច្ចេកវិទ្យា ដែលអះអាងនូវសមត្ថភាពច្នៃប្រ​ឌិតរបស់ជនវៀត ណាម​នៅក្នុង​និង​ក្រៅ​ប្រទេស​​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច កសាងនិងការពា​រមាតុប្រទេស ព្រមទាំងឧទ្ទេសនា​ម គោល​នយោបាយ​ឧបត្ថម្ភ​និងផ្សព្វផ្សាយសកម្មភាពច្នៃប្រឌិតរបស់រដ្ឋផងដែរ។
 
អញ្ជើញ​ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើក ច្បាស់ថា ពិភព​លោក​កំពុង​ឈាន​ចូលដំណាក់​កាលដំបូងនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដែលជះឥទ្ធិពលទៅលើគ្រប់វិស័យនៃជីវភាពសង្គម។ ចំពោះប្រទេស​ វៀតណាម បដិវត្តន៍ឧស្សាហកម្ម៤.០នឹងនាំមកនូវឱកាសជាច្រើនប៉ុន្តែក៏ដាក់ ចេញ​ការ​លំបាក​សាក​ល្បង​ផង​ដែរ។
 
 “ខ្ញុំស្នើឲ្យក្រ​សួង ស្ថាប័ន មូលដ្ឋាន អង្គការនិងសហគ្រាសទាក់ទិនទាំងអស់ បន្តយក​ចិត្ត​ទុកដាក់​ដល់ការ​អភិវឌ្ឍប្រភពធ​ន​ធានវិទ្យាសាស្ត្របច្ចេកវិទ្យា អនុវត្តន៍ឲ្យបាន​ល្អនូវគោលនយោបាយអប់រំបណ្ដុះបណ្ដា​ល លើក​តម្កើង​ជួរ ក​ម្មាភិបាលវិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺមនុស្សវ័យក្មេងមានទេ​ពកោសល្យ អ្នកជំនាញ​ឆ្នើមៗ​ដែល​មាន​ការរួមវិភាគ​ទានជាច្រើនដល់ការអភិវឌ្ឍវិទ្យា​សាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសជាតិ។​ ផ្តោត​សំខាន់​ទៅ​លើ​ការបង្កើតបរិយា​កាសធ្វើការ ស្រាវជ្រាវវិ​ទ្យាសាស្ត្រដ៏ងាយ​ស្រួលដើម្បី​កម្មាភិបាល​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យា​អាច​ពង្រីក​ទេពកោសល្យរបស់ខ្លួន ហើ​យទទួលបានផលប្រយោជន៍យ៉ាងស​ក្ដិសម ទៅនឹង​សមិទ្ធផល​នៃការ​ធ្វើ​ពលកម្ម​ច្នៃប្រឌិត​របស់ខ្លួន”។
 
លោក​ប្រធានរដ្ឋបានអំពាវនាវឲ្យប្រជាជន យុទ្ធជនក្នុងទូទាំងប្រទេសនិង ជនវៀត​ណាម​នៅឯបរទេសពង្រីក​ឫទ្ធានុភាព​និងបញ្ញារបស់​ខ្លួន សាមគ្គីជួយ​ ឧបត្ថម្ភគ្នា​ដើម្បី​កសាង​ប្រទេសជាតិ​ឲ្យកាន់តែ​ខ្លាំងមាំមួន​និងសម្បូរ​រុងរឿ​ងពីមួយថ្ងៃទៅមួយថ្ងៃ៕​

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម​
 


top