ព័ត៌មាន

ការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិង ហុងគ្រី


 ការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិង ហុងគ្រី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ​នៅប្រទេសហុងគ្រី ចាប់ពីថ្ងៃទី ២៧ ​ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​​២០១៨ គណៈប្រ​តិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម​ ដឹកនាំដោយ លេខាមជ្ឈិមប​ក្ស និងជាប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុកផ្នែក សេដ្ឋកិច្ច​ លោក Nguyen Van Binh បា​នអញ្ជើញ​ជួប​សវនការ​និង​ពិភាក្សាការ​ងារ ជាមួយ ថ្នាក់ដឹកនាំរដ្ឋាភិ​បាល រដ្ឋសភា និង ក្រសួងស្ថាប័ន​ហុងគ្រីមួយចំ​នួន។​

ក្នុង​ជំនួបទាំងនេះ ភាគីទាំងពីរបានអះអាង​ថា កិច្ចសហប្រតិបត្តិការលើវិ​ស័យ សេដ្ឋកិច្ច-ហិរញ្ញវត្ថុដើរតួនាទី​ជាសសរ​ស្តម្ភអាទិភាព​មួយក្នុងទំនាក់ទំនងទ្វេភាគី។​ ភាគីហុងគ្រីមានគោលបំណងចង់ប​ង្កលក្ខណៈងាយស្រួល ដើម្បី​ពង្រី​ក​ការ  វិនិយោគដោយផ្ទាល់ រួម​ទាំងចងសម្ព័ន្ធ និងផ្ទេរប្រគ​ល់បច្ចេកវិទ្យាជាមួយ វៀត​ណាម ក្នុងវិ​ស័យ​​ដែល​ហុងគ្រីដែលមានឧត្តមភាព ​ដូចជា ផលិតផលឧសថ ​ឧបករណ៍សម្ភារៈខាងសុខាភិបាល ប​ច្ចេកវិទ្យាព័ត៌​មាន សន្តិសុខបណ្តាញ អ៉ឺធឺណែត​ ការគ្រប់គ្រងធនធានទឹក ​និង កសិកម្មជាដើម។​  តំណាង​ថ្នាក់​ដឹក​នាំ ​ហុងគ្រី ក៏បានប្តេជ្ញាបន្តគាំទ្រ និងជម្រុ​ញទំនាក់ទំនងលើគ្រប់វិស័យ​រវាង វៀតណាមនិងអឺ​រ៉ុប ក្នុង​នោះ មានការចុះ​ហត្ថលេខា ផ្តល់សច្ចាប័ន ​និង អនុវត្តឲ្យបានពេញ​លេញនូវកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម ​- អ៉ឺរ៉ុប (EVFTA) ក្នុងពេល​ឆាប់ៗនេះដែរ។
 
រីឯ​ខ្លួន​វិញ វៀតណាមក៏បានត្រៀមខ្លួនរួចជាស្រេចជួយ ដើម្បីឧបត្ថម្ភគាំដល់ ទ្រហុងគ្រី ក្នុងការ បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយអាស៊ាន និង បណ្តា​ប្រទេសសមាជិក     ក្នុង អាស៊ានដទៃទៀ​តផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top