លោកស្រី Ramla Khalidi តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។
ថ្លែងក្នុងពិធីនេះ លោកស្រី Ramla Khalidi តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ “វៀតណាមខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណើរការបំប្លែងថាមពលប្រកបដោយ សមធម៌ និងអនាគតនៃការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ។ ដូច្នេះ ការអនុវត្តការផ្លាស់ប្តូរ កម្លាំងពលកម្មដោយខ្លួនឯង ដើម្បីជំរុញសេដ្ឋកិច្ចបៃតង និងកាបូនទាប និងបញ្ហា ប្រឈមថ្មីនៃសេដ្ឋកិច្ច គឺមានសារសំខាន់ណាស់។ ខ្ញុំគិតថា យុវជនវៀតណាមគួរតែ ត្រៀមរៀបចំឱ្យបានល្អ បំពាក់ដោយចំណេះដឹង និងជំនាញដើម្បីចូលរួមក្នុងកម្លាំង ពលកម្មនេះ។ យើងខ្ញុំត្រូវបានបំផុសគំនិតដោយរឿងរ៉ាវស្ដីពី ការច្នៃប្រឌិត និងភាព ជោគជ័យរបស់អ្នក”។
\
កញ្ញា Le Nguyen Bao Ngoc បវរកញ្ញាអមទី ១ នៃការប្រឡង Miss World វៀតណាម។
តាងនាមគណៈប្រតិភូយុវជនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បវរកញ្ញាអមទី ១ នៃការប្រឡង Miss World វៀតណាម Le Nguyen Bao Ngoc បានចែករំលែកថា៖ “បំណិនបៃតងជួយកំណត់ទីតាំងរបស់ពលករនៅក្នុងខឿនសេដ្ឋកិច្ចបៃតង ហើយជួយពួកគេឱ្យទទួលបានការងារបៃតង។ ជាមួយនឹងបំណិនបៃតង អ្នកមាន ឱកាសបើកទ្វារថ្មី ហើយអនុវត្តន៍ការងាររបស់អ្នកឲ្យកាន់តែមាននិរន្តរភាពជាងមុន”។
ព្រឹត្តិការណ៍រំលឹកខួបទិវាយុវជនអន្តរជាតិបានឧទ្ទេសនាមអំពីទស្សនៈវិស័យរបស់អ្នកជំនាញវ័យក្មេងដែលធ្វើការក្នុងវិស័យទាក់ទងនឹងបំណិនបៃតង អង្គការអន្តរជាតិ និងរដ្ឋាភិបាលនានា ដើម្បីផ្សព្វផ្សាយព័ត៌មាន និងផ្លាស់ប្តូរគំនិតផ្ដួចផ្ដើមស្ដីពីបំណិន បៃតងសម្រាប់យុវជនវៀតណាម៕