ព័ត៌មាន

ការហាត់សមបឋមថ្នាក់រដ្ឋ នៃពិធីព្យុហយាត្រា ដង្ហែរក្បួនអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិនៅទីលាន Ba Dinh

មនុស្សជាង ៤ ម៉ឺននាក់នឹងចូលរួមនៅក្នុងការហាត់សមបឋមថ្នាក់រដ្ឋនៃពិធី ព្យុហយាត្រា ដង្ហែរក្បួន អបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី២ ខែកញ្ញា នៅទីលាន Ba Dinh ទីក្រុងហាណូយ នាយប់ថ្ងៃទី២៧ ខែសីហា។
កាំភ្លើងធំបានត្រៀមខ្លួនជារួចរាល់នៅពហុកីឡដ្ឋានជាតិ My Dinh មុនពេលចាប់ផ្ដើមការហាត់សមបឋម។ (រូបថត៖ Trong Phu/VOV)

ការហាត់សមបឋមមានការចូលរួមពីផែនកងកម្លាំងប្រដាប់អាវុធ (កងទ័ព នគរបាល) ផែនមហាជន និងផែនយុទ្ធោបករណ៍ យានជំនិះពិសេស។ លើសពីនេះ នឹងមានការអធិប្បាយផ្ទាល់ពីខេត្ត Khanh Hoa (ចាក់បញ្ចាំងនៅលើ អេក្រង់) នៃការធ្វើព្យុហយាត្រារបស់កងកម្លាំងប្រដាប់អាវុធនៅសមុទ្រ។ ព្យុហយាត្រា របស់កងកម្លាំងប្រដាប់អាវុធនៅសមុទ្រនឹងប្រព្រឹត្តទៅនៅខេត្ត Khanh Hoa ដោយមាន ការចូលរួមពីកងទ័ពជើងទឹក ប៉ូលីសសមុទ្រវៀតណាម កងទ័ពការពារព្រំដែន និងយោធភូមិភាគទី៥។

លើសពីនេះ ការហាត់សមបឋម ក៏មានការចូលរួមពីផែនកងទ័ពនៃប្រទេស រុស្ស៊ី ឡាវ និងកម្ពុជា ផងដែរ៕


top