ព័ត៌មាន

ការស្វែងរកនិងជ្រើសរើសបច្ចេកវិទ្យាដែលមានលទ្ធភាពខ្ពស់បំផុតដើម្បីអនុវត្តន៍ការដោះស្រាយការបំពុលឌីអុកស៊ីតនៅវៀតណាម

នៅប្រទេសវៀតណាម លទ្ធផលវាយតម្លៃរបស់របាយការណ៍ ក្រោយការដោះស្រាយ បានបង្ហាញថា៖ ឌីអុកស៊ីតត្រូវបានបំផ្លាញ; ការបំភាយឧស្ម័នបានបំពេញតាមស្តង់ដាររបស់ប្រទេសវៀតណាម សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
  តំណាងថ្នាក់ដឹកនាំនៃអង្គទ័ពគីមី និងតំណាងចូលរួមសិក្ខាសាលា (រូបថត៖ Trong Duc/TTXVN)  

នារសៀលថ្ងៃទី ១៥ មិថុនា សិក្ខាសាលាបង្ហាញរបាយការណ៍អំពីលទ្ធផលធ្វើតេស្ត បច្ចេកវិទ្យាដោះស្រាយឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa របស់មជ្ឈមណ្ឌលសកម្មភាពជាតិដើម្បីជំនះផលវិបាកបណ្តាលពីជាតិគីមីពុលនិងបរិស្ថាន - NACCET (អង្គទ័ពគីមី ក្រសួងការពារជាតិ) និងសម្ព័ន្ធក្រុមហ៊ុន Haemers (បែលហ្ស៊ិក) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

នៅប្រទេសវៀតណាម លទ្ធផលវាយតម្លៃរបស់របាយការណ៍ ក្រោយការដោះស្រាយ បានបង្ហាញថា៖ ឌីអុកស៊ីតត្រូវបានបំផ្លាញ; ការបំភាយឧស្ម័នបានបំពេញតាមស្តង់ ដាររបស់ប្រទេសវៀតណាម សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ សកម្មភាពពិសោធន៍បានបង្ហាញថា បច្ចេកវិទ្យាដោះស្រាយកំដៅសម្រាប់ដីដែលមានជាតិពុល ឌីអុកស៊ីតគឺជាដំណោះស្រាយកម្រិតជឿនលឿននិងមានប្រសិទ្ធភាព ជាមួយនឹងសមាសធាតុពុលទាំងអស់ដែលត្រូវបានបំផ្លាញ ហើយដីអាចប្រើប្រាស់ឡើងវិញបានក្នុងគោលបំណងផ្សេងៗគ្នា។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ឧត្តមសេនីយត្រី Ha Van Cu មេបញ្ជាការអង្គទ័ពគីមីបានស្នើថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែលំអបរិស្ថាន បន្តរៀនសូត្រនិងស្រាវជ្រាវបច្ចេកវិទ្យាដើម្បីដោះស្រាយការបំពុលជាតិគីមីពុល ដោយសង្គ្រាមបន្សល់ទុក។ លោកសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន Haemers Group នឹងបន្តធ្វើឱ្យល្អ នូវបច្ចេកវិទ្យាដោះស្រាយឌីអុកស៊ីត។

ចំណែកឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាមលោក Paul Jansen បានអះអាងពីប្រសិទ្ធភាពនៃបច្ចេកវិទ្យាដោះស្រាយ នៅពេលដាក់ឱ្យដំណើរការដោយជោគជ័យ។  លោកឯកអគ្គរដ្ឋទូត Paul Jansen បាននិយាយថា បែលហ្ស៊ិកត្រៀមខ្លួនជាស្រេចដើម្បីផ្ទេរបច្ចេកវិទ្យាស្នូលដោយស្មារតីជាដៃគូដើម្បីរួមចំណែកពន្លឿនការដោះស្រាយបំពុលឌីអុកស៊ីតនៅវៀតណាម៕


top