ព័ត៌មាន

ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងបរិបទនៃការសម្របខ្លួនប្រកបដោយសុវត្ថិភាព ភាពបត់បែននិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺកូវីដ ១៩

ត្រូវមានគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសម្រាប់កម្មករនិងធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពទាន់ពេលវេលានៃកញ្ចប់ជំនួយ ៣៥០ ពាន់ពាន់លាន ដុងសម្រាប់កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាល ២០២២- ២០២៣ ដែលទើបបានរដ្ឋសភាអនុម័តក្នុងខែមករាឆ្នាំ ២០២២។
  លោក Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមបានថ្លែងក្នុងសិក្ខាសាលា (រូបថត៖ Thanh Van/TTXVN)  

នាថ្ងៃទី ២៨ មិនា នៅទីក្រុង Ha Long ខេត្ត Quang Ninh ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ការិយាយចងក្រងនៃទស្សនាវដ្តីកុម្មុយនិស្ត និងគណៈកម្មាធិការបក្សខេត្ត Quang Ninh បានសហការរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិស្តីពី “ប្រភពធនធាននិងកម្លាំងចលករសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងបរិបទនៃការសម្របខ្លួនប្រកបដោយសុវត្ថិភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ជំងឺកូវីដ-១៩ ជាមួយនឹងចក្ខុវិស័យជាតិនិងមូលដ្ឋាន”។

តំណាងដែលចូលរួមសិក្សាសាលាបានចាត់ទុកថា  ដើម្បីស្តារប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គមឡើងវិញ កញ្ចប់ជំរុញសេដ្ឋកិច្ចត្រូវផ្តោតលើការដោះស្រាយនិងលុបបំបាត់ការជំពាក់ជំពិនអំពីបែបបទ ដើម្បីឱ្យកម្មករអាចទទួលបាននាពេលឆាប់ៗ និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាពកយ៉ាងឆាប់បំផុតនិងយូរអង្វែង; ត្រូវមាន គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសម្រាប់កម្មករនិងធ្វើការវាយតម្លៃខ្ពស់ ចំពោះភាពទាន់ពេលវេលានៃកញ្ចប់ជំនួយ ៣៥០  ពាន់ពាន់លានដុងសម្រាប់កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាល ២០២២- ២០២៣ ដែលទើបបានរដ្ឋសភាអនុម័តក្នុង ខែមករាឆ្នាំ ២០២២។  ទន្ទឹមជាមួយគ្នានោះ ផ្តោតលើស្ថាប័ននានា ដើម្បីអភិវឌ្ឍ ន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រោះ នេះជាកត្តាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែក៏ជាចំណុចខ្សោយផងដែរ ដោយសារសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាមនៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើអភិបាលកិច្ចមូលដ្ឋានលើសសរស្តម្ភសំខាន់ៗទាំងបី៖ ស្ថាប័ន-ក្បាលម៉ាស៊ីន-ប្រជាជន៕


top