ព័ត៌មាន

ការសម្ដែងរឿង Kieu ដោយរបាំបាឡេជាលើកដំបូង

របាំបាឡេ Kieu ជាកម្មវិធីដែលសម្ដែងរឿងកំណាព្យ Kieu របស់អ្នកអក្សរសាស្ត្រ កវីវៀតណាមដ៏ល្បីល្បាញ Nguyen Du តាមរយៈរបាំបាឡេ ក្នុងគោលបំណងផ្សព្វផ្សាយអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់វៀតណាម ក៏ដូចជាប្រពៃណីនិងសតិអារម្មណ៍ដ៏ជ្រាលជ្រៅនៃទ្វីបអាស៊ីផងដែរ។

ទិដ្ឋភាពនៃកម្មវិធីសម្ដែង "របាំបាឡេ Kieu"


នាយប់ថ្ងៃទី២០ មិថុនា រោងល្ខោនអូប៉េរាទីក្រុងហូជីមិញបានរៀបចំកម្មវិធីសម្ដែងដោយចំណងជើងថា “របាំបាឡេ Kieu”។

របាំបាឡេ Kieu ជាកម្មវិធីដែលសម្ដែងរឿងកំណាព្យ Kieu របស់អ្នកអក្សរសាស្ត្រ កវីវៀតណាមដ៏ល្បីល្បាញ Nguyen Du តាមរយៈរបាំបាឡេ ក្នុងគោលបំណងផ្សព្វផ្សាយអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ វៀតណាម ក៏ដូចជាប្រពៃណីនិងសតិអារម្មណ៍ដ៏ជ្រាលជ្រៅនៃទ្វីបអាស៊ីផងដែរ។

កម្មវិធីនេះជាការលាយឡំប្រកបដោយភាពប៉ិនប្រសពរវាងបច្ចេកទេសរបាំបាឡេរបស់អឺរ៉ុបជាមួយនឹងរបាំប្រពៃណីរបស់វៀតណាម រវាងឥរិយាបទតន្ត្រីដ៏ទំនើបជាមួយតន្ត្រីប្រជាប្រិយរបស់វៀតណាម រួមជាមួយសម្លៀកបំពាក់ ឧបករណ៍សម្ដែង និងឆាកល្ខោនដ៏ទំនើបនិងថ្មីថ្មោង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top