
ការសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់រវាងវៀតណាមនិងម៉េឡេស៊ី (Image: VNA)
អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងម៉ាឡេស៊ី នាថ្ងៃទី៤ ខែមេសាឆ្នាំ២០១៦ ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Quang Minh រួមជាមួយអគ្គលេខាធិការក្រសួងការបរទេសម៉ាឡេស៊ី លោក Dato Muhammad Shahrullkram Yaakob បានសហធ្វើអធិបតីសម័យប្រជុំការសន្ទនាយុទ្ធសាស្ត្រមន្ត្រីជាន់ខ្ពស់លើកទី១ រវាងវៀតណាមនិងម៉ាឡេស៊ីនៅ ទីក្រុងហាណូយ។ នៅសម័យប្រជុំលើកនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធាន ការជាក់ស្តែងសំដៅអនុវត្តទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ នាពេលខាងមុខ ភាគីទាំងពីរ នឹងរៀបចំសម័យប្រជុំលើកទី ៥ គណៈកម្មាធិការ សហប្រតិបត្តិការទ្វេភាគីស្តីពីសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម-ម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៦ ដើម្បីនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១៥ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ក្រៅពីនោះ ភាគីទាំងពីបានពិភាក្សា អំពីបញ្ហា នៅក្នុងតំបន់និងលើពិភពលោកផងដែរ។ ក្នុងនោះ ឯកភាពជំរុញសហគមន៍អាស៊ាន ក៏ដូចជា បង្កើនសាមគ្គីភាព រក្សាតួនាទីស្នូលរបស់អាស៊ានក្នុងបញ្ហា ទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍របស់ប្រទេសនិមួយៗនិងក្នុងតំបន់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម