ព័ត៌មាន

ការសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០


ការសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០ (VNA)

ចាប់ពីថ្ងៃទី ២៧ កុម្ភៈ ដល់ថ្ងៃទី ២ មិនា ឆ្នាំ ២០១៧ គណៈប្រតិភូ ក្រសួងការពារជាតិឥណ្ឌាដឹកនាំដោយលេខាធិការក្រសួង លោក Mohan Kumar បានមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីដំណើរការសន្ទនា​គោលនយោបាយ​ការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០។ នារសៀលថ្ងៃទី ១ ខែមិនា គណៈប្រតិភូក្រសួង​ការពារជាតិឥណ្ឌាបានទៅសម្តែងការគួរសមរដ្ឋមន្ត្រីការពារជាតិវៀតណាម នាយឧត្តមសេនីយ៍  Ngo Xuan ​Lich។ ក្នុងជំនួប​សន្ទនា នាយកឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះការ ​សន្ទនា​គោល​នយោបាយ​ការពារប្រទេសរវាងវៀតណាមនិងឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០ ហើយអះអាងថា៖

កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសជានិច្ចកាលជាគ្រឹះស្ថានស្នូលក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ អ្នកប្រមុខក្រសួងការពារប្រទេសវៀតណាមចាត់ទុកទៀតថា៖ នាពេលខាងមុខ​ ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស ជំរុញជួបប្រាស្រ័យលើកគ្រប់ជាន់ថ្នាក់ រៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍រវាង កងទ័ពនៃប្រទេសទាំងពីរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



 

 

top