ព័ត៌មាន

ការវិវឌ្ឍន៍នៃជំងឺរាតត្បាត COVID- 19 នៅវៀតណាម និងពិភពលោក

គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៩ ខែមិថុនា វៀតណាមមិនរកឃើញករណីឆ្លងជំងឺ COVID- 19 ក្នុងរយៈពេល ៦៤ ថ្ងៃជាប់ៗគ្នា។ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺ COVID- 19 សរុបចំនួន ៣៤២ នាក់ ដែលក្នុងនោះមានករណីនាំចូលពីបរទេសឆ្លងជំងឺចំនួន ២០២ នាក់។

អ្នកជំងឺត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយក្នុងក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP / TTXVN)


ក្នុងពេលនោះ នៅលើពិភពលោកបានរកឃើញករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៨.៥៧០.២៦៤ នាក់ ដែលក្នុងនោះមាន ៤៥៥.៥៧៨ នាក់ត្រូវស្លាប់។

នាថ្ងៃទី ១៨ ខែមិថុនា សហរដ្ឋអាមេរិក និងប្រេស៊ីលគឺជាប្រទេស ដែលរកឃើញករណីឆ្លងជំងឺថ្មីខ្ពស់បំផុតនៅលើបិភពលោក ពោលគឺ ២៧ ៩០៣ នាក់ និង ២៣.០៥០ នាក់។

នៅទ្វីបអាមេរិក នាថ្ងៃទី ១៨ ខែមិថុនា ម៉ិកស៊ិកបានរកឃើញករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១៦៥ ៤៥៥ នាក់ ដែលក្នុងនោះមាន ៥៦៦២ ករណីឆ្លងថ្មី។។ អឺរ៉ុប ករណីឆ្លងជំងឺ COVID-19 សរុបនៅរុស្ស៊ីបានឡើងដល់ ៥៦៦ ០៩១ នាក់ ដែលក្នុងនោះមាន ៧៧៩០ ករណីឆ្លងថ្មី។

 

នៅអាស៊ីវិញ ឥណ្ឌានៅតែជាចំណុចកណ្ដាលនៃជំងឺរាតត្បាត COVID-19 ដោយមានករណីឆ្លងជំងឺសុរបចំនួន ៣៨១.០៩១ នាក់ផងដែរ៕តាម VOV5- វិទ្យុសម្លេងវៀតណាម


top