យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ ក្នុងឆ្នាំ ២០២៣ ដើមទុនវិនិយោគសរុបរបស់វៀតណាមនៅក្រៅប្រទេស រួមទាំងកម្រិតថ្មី និងកែសម្រួល នឹងឈានដល់ជិត ៤២១ លានដុល្លារអាមេរិក ស្មើនឹង ៧៨% បើកធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាដើមទុនសរុបមានការថយចុះក៏ដោយ
ចំនួនគម្រោងបានកើនឡើង គម្រោងរហូតដល់ ១២៤
គម្រោងត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគថ្មី។ ប្រការនេះបង្ហាញថា
ការវិនិយោគនៅបរទេសនៅតែបន្តជាបណ្តាញវិនិយោគដ៏ទាក់ទាញសម្រាប់អាជីវកម្ម។
បច្ចុប្បន្ន
អាជីវកម្មវៀតណាមកំពុងវិនិយោគក្នុងប្រទេស និងដែនដីចំនួន ៧៩ ជុំវិញពិភពលោក ដោយផ្តោតលើឧស្សាហកម្ម
និងវិស័យចំនួន ១៦ ...។ ក្នុងនោះ
ការវិនិយោគសម្រាប់វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់កំពុងជាគុណសម្បត្តិដ៏ធំធេង
របស់អាជីវកម្មវៀតណាម។ គិតមកទល់នឹងពេលនេះ
ទុនវិនិយោគផ្ទាល់របស់វៀតណាមនៅបរទេសបានកើនដល់ជាង ២២ ពាន់លានដុល្លារអាមេរិក
ជាមួយនឹងគម្រោងដែលមានសុពលភាពជាង ១.៧០០គម្រោង។
ទិន្នន័យរបស់ក្រសួងផែនការ
និងវិនិយោគក៏បង្ហាញផងដែរថា ក្នុងឆ្នាំនេះ ទុន
វិនិយោគផ្ទាល់ពីបរទេសសរុបនៅវៀតណាមបានឈានដល់ជិត ៣៧ ពាន់លានដុល្លារអាមេរិក
ជាមួយនឹងដើមទុនដែលបានប៉ាន់ប្រមាណឡើងដល់ជាង ២៣ ពាន់លានដុល្លារ
ដែលជាកម្រិតបើកចំណាយដើមទុនខ្ពស់បំផុតតាំងពីមុនមក។
គេអាចមើលឃើញថា
ប្រសិទ្ធភាពក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
ក៏ដូចជាការជំរុញការវិនិយោគរបស់វៀតណាមនៅក្រៅប្រទេស
នឹងក្លាយជាដំណោះស្រាយសម្រាប់លំហូរទុនវិនិយោគដើម្បីក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ៕