ព័ត៌មាន

ការលើកលែងទោសឆ្នាំ២០២១៖ សេចក្ដីសម្រេចចិត្តមនុស្សសាស្ត្រពិសេស ពោរពេញទៅដោយអត្ថន័យ

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានបញ្ជាក់ថា គោលជំហរដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមនោះ គឺការពារនិងជំរុញសិទ្ធិមនុស្សប្រកបដោយសមភាព យុត្តិធម៌សម្រាប់ពលរដ្ឋទាំងអស់ រួមទាំងអ្នកដែលកំពុងជាប់ពន្ធនាគារផងដែរ។


នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តដោះលែងពីពន្ធនាគារមុនកាលកំណត់ចំពោះអ្នកទោសចំនួន៣០៣៥នាក់ ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងអត្ថបទសរសេរស្ដីពីបញ្ហានេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ថា គោលជំហរដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមនោះ គឺការពារនិងជំរុញសិទ្ធិមនុស្សប្រកបដោយសមភាព យុត្តិធម៌សម្រាប់ពលរដ្ឋទាំងអស់ រួមទាំងអ្នកដែលកំពុងជាប់ពន្ធនាគារផងដែរ។ ប្រការនេះត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងប្រព័ន្ធឯកសារគតិយុត្តនានា។ ការពិតជាក់ស្ដែងបានបង្ហាញឲ្យឃើញថា បទបញ្ញត្តិនៃច្បាប់បានធានាសិទ្ធិពលរដ្ឋយ៉ាងពេញលេញ ដោយគ្មានការរើសអើងពលរដ្ឋបរទេសឬពលរដ្ឋវៀតណាមក្នុងនីតិវិធីព្រហ្មទ័ណ្ឌនិងការប្រតិបត្តិសាលក្រមព្រហ្មទ័ណ្ឌឡើយ។ សិទ្ធិទាំងនេះត្រូវបានធានាយ៉ាងពិតប្រាកដនៅតាមតុលាការ មូលដ្ឋានឃុំឃាំងទាំងអស់ ហើយជាសក្ខីភាពដ៏មុតស្រួចបំផុតដើម្បីច្រានចោលល្បិចកល ព័ត៌មានមិនពិតរបស់បុគ្គល អង្គការនានាដែលមានចេតនាអាក្រក់ ដោយមួលបង្កាច់ពីស្ថានការណ៍ធានាសិទ្ធិមនុស្សនៅវៀតណាម។ ទន្ទឹមនឹងនោះ ការពិចារណាលើកលែងទោសដល់ករណីមានសញ្ជាតិបរទេស ដោយឈរលើសមភាព តម្លាភាព ក៏ជួយសហគមន៍អន្តរជាតិយល់ដឹងយ៉ាងច្បាស់ថែមទៀតអំពីគោលជំហរ គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២១ បានបញ្ជាក់ថា ការងារលើកលែងទោសឆ្នាំ២០២១ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស មានរបៀបរៀបរយ តាមវិធីវិទ្យាសាស្ត្រ ត្រឹមត្រូវតាមផែនការដែលបានដាក់ចេញ ហើយមិនទុកឲ្យផ្ទុះរាលដាលជម្ងឺរាតត្បាតឡើយ។ នេះជាការលើកលែងទោសលើកដំបូងក្រោយពីច្បាប់លើកលែងទោសធ្វើវិសោធនកម្មឆ្នាំ២០១៨ ចូលជាធរមាន ដោយមានបទបញ្ញត្តិថ្មីស្ដីពីបទដ្ឋានទទួលបានការលើកលែងទោសដ៏តឹងរឹងជាងមុន។ បាវចនាគឺធានាកុំឲ្យភ្លេចចោលអ្នកមានបទដ្ឋានគ្រប់គ្រាន់ កុំឲ្យលើកលែងទោសខុសមុខសញ្ញា ហើយមិនត្រឹមតែអនុវត្តន៍ចំពោះអ្នកទោសជនជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបានអនុវត្តន៍ដោយសមភាពចំពោះអ្នកទោសជាជនបរទេសទៀតផង។ នេះជាគោលជំហរ គោលនយោបាយដ៏ធំមួយរបស់បក្សនិងរដ្ឋវៀតណាម ដែលមានភាពតឹងរឹងក្នុងការជំនុំជម្រះជនល្មើស ព្រមទាំងមានការសណ្ដោសប្រណី ភាពមនុស្សធម៌ចំពោះអ្នកទោសដែលមានដំណើរការកែប្រែខ្លួន ធ្វើពលកម្ម សិក្សារៀនសូត្រល្អប្រសើរ ដើម្បីវិលត្រឡប់មកសម្របខ្លួនចូលក្នុងសហគមន៍ បន្តហាត់ពត់លត់ដំដើម្បីក្លាយទៅជាអ្នកមានប្រយោជន៍ចំពោះសង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top