ព័ត៌មាន

ការលើកកំពស់សិទ្ធិធ្វើសេដ្ឋកិច្ចសំរាប់នារីគឺជាអាទិភាពជួរមុខរបស់វៀតណាម


ការលើកកំពស់សិទ្ធិធ្វើសេដ្ឋកិច្ចសំរាប់នារីគឺជាអាទិភាពជួរមុខរបស់វៀតណាម (VNA)

ថ្លែងមតិនៅពិធីបើកសម័យប្រជុំប្រចាំឆ្នាំលើកទី ៦១ នៃគណៈកម្មាធិការ អ.ស.ប. ទទួលបន្ទុកឋានៈរបស់នារីដែលកំពុងប្រព្រឹត្តទៅនៅ អាមេរិក រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានសង្កត់ធ្ងន់ទៅលើការលើកកំពស់សិទ្ធិធ្វើសេដ្ឋកិច្ចសំរាប់នារីគឺជាអាទិភាពជួរមុខមួយរបស់​វៀត​ណាម។ ដោយមានការខំប្រឹងប្រែងរបស់​វៀតណាមនិងកិច្ចសហប្រតិបត្តិការជំនួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព​របស់ បណ្ដាដៃគូនិងអង្គការរបស់ អ.ស.ប. វៀតណាមបានអនុវត្តគោលដៅសហសវត្សអំពីសមភាព​ភេទ​​។ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍន៍របស់នារី។ ប្រការនេះរួមចំណែកលើកកំ​ពស់​តួនាទីឋានៈនិងសិទ្ធិរបស់ នារីវៀតណាម។ ក្នុងកាលៈទេសៈនោះ ដោយមានការប្តេជ្ញាចិត្តអនុវត្តគោលដៅ សហសវត្ស រដ្ឋាភិបាលវៀតណាមកំពុងនាំចេញវិធានការជួយឧបត្ថម្ភនារីទាក់ទងជាមួយវិទ្យាសាស្ត្រនិងបច្ចេក​វិទ្យា​​ខ្ពស់ ។ល។ សម័យប្រជុំពោលខាងលើ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ២៤ ខែមិនា ឆ្នាំ២០១៧ ដោយប្រធានបទ​ «ការបង្កើនសិទ្ធិធ្វើ សេដ្ឋកិច្ចរបស់នារីក្នុងបំរ៉ែបំរួលស្ថានភាពការងារធ្វើ»។ រដ្ឋមន្ត្រី Dao Ngoc Dung​បានចូលរួមវេទិកាស្តីពីការបង្កើនតួនាទីរបស់នារីក្នុងកសិកម្មនិងជនបទនៅវៀតណាម ពិធីប្រកាសការផ្តើម​គំ​និតអំពីទសវត្សកសិកម្មតាមបែកគ្រួសារនិងសិក្ខសាលា «ដោះស្រាយបញ្ហាអសមភាពភេទនៅវៀតណាម» ទៀតផង៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម



top