ព័ត៌មាន

ការរាតត្បាតជំងឺរលាកផ្លូវដង្ហើមដោយវីរុស COVID-19 ៖ ខេត្តហ៊ូប៉ីធ្វើបច្ចុប្បន្នភាពចំនួនករណីឆ្លងមេរោគនេះក្នុងថ្ងៃទី ១៣ខែកុម្ភៈ

 
រូបថតឧទារហណ៍ (TTXVN)
 

គណៈកម្មាធិការ​សុខាភិបាលខេត្ដហ៊ូប៉ី (NHC) ភាគកណ្តាលប្រទេសចិន បានឲ្យដឹងថា គិតដល់ត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់សរុបដោយសារការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយសារវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 (nCoV) បានកើនឡើងដល់ ១.៤៨៣ នាក់ ប៉ុន្តែករណី​ឆ្លង​មេរោគ​ថ្មី​បាន​ថយ​ចុះបើប្រៀប​ធៀប​ទៅនឹង​កាល​ពីមុន ដោយ មានការផ្លាស់ប្តូរក្នុងការគណនា។
 
តួលេខដែល​ធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះរបស់គណៈកម្មាធិការសុខាភិបាល ខេត្ដហ៊ូប៉ី បានឲ្យដឹងថា នាព្រឹកថ្ងៃទី ​១៤ ខែកុម្ភៈ ខេត្តនេះមានអ្នកស្លាប់ចំនួន ១១៦ នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីមានចំនួន ៤,៨២៣ នាក់​ ក្នុងថ្ងៃទី ១៣ ខែកុម្ភៈ។
 
ក្នុង​សេចក្តីជូនដំណឹងកាលពីថ្ងៃទី ១៣ ខែកុម្ភៈ អាជ្ញាធរទីក្រុង Huanggang ខេត្តហ៊ូប៉ី ប្រទេសចិន បាន​ឲ្យដឹង​ថា​ចាប់​ពីថ្ងៃទី ១៤ ខែកុម្ភៈ តំបន់នេះនឹងរឹតបន្តឹងវិធានការដើម្បីគ្រប់គ្រងការរាតត្បាតវីរុស COVID-19 (nCoV)​ ដែលក្នុងនោះ មានការធ្វើចត្តាឡីស័កនៅតំបន់ទីប្រជុំជន ហើយគ្រាន់តែអនុញ្ញាត ឱ្យយាន​យន្ត​ជាចាំបាច់​អាច​ធ្វើសកម្មភាពតែប៉ុ​ណ្ណោះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top