ព័ត៌មាន

ការរញ្ជួយដីនៅទួរគី-ស៊ីរី៖ ក្រុមអ្នកជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមសម្របសម្រួលជួយសង្គ្រោះជនរងគ្រោះដើមដំបូង

ក្រុមអ្នកជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមសម្របសម្រួលជួយសង្គ្រោះជនរងគ្រោះដើមដំបូង ប្រធានក្រុមជួយសង្គ្រោះប៉ាគីស្ថានបានទៅជួបប្រធានក្រុមជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមដើម្បីថ្លែងអំណរគុណចំពោះការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពបញ្ជូនជនរងគ្រោះចេញពីគ្រោះថ្នាក់ដោយសុវត្ថិភាព។
ក្រុមអ្នកជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមសម្របសម្រួលជួយសង្គ្រោះជនរងគ្រោះដើមដំបូង (រូបថត៖ vna)

ក្រសួងនគរបាលវៀតណាមបានជូនដំណឹងថា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ - ម៉ោងនៅទួរគី) ក្រុមជួយសង្គ្រោះអន្តរជាតិនៃក្រសួងនគរបាលវៀតណាមបានចាប់ផ្តើមអនុវត្តន៍ការងារជួយសង្គ្រោះនៅទីក្រុង Adiyaman ទួរគី) ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការរញ្ជួយដីដែលបានកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈនៅភាគខាងត្បូងប្រទេសទួរគីនិងភាគពាយព្យនៃប្រទេសស៊ីរី។ នេះគឺជាក្រុមជួយសង្គ្រោះអន្តរជាតិដើមដំបូងរបស់ក្រសួងនគរបាលវៀតណាមដែលបានបំពេញបេសកកម្មនៅកន្លែងគ្រោះមហន្តរាយឆ្ងាយពីវៀតណាម។

បន្ទាប់ពីការស្វែងរកជាច្រើនម៉ោង រហូតមកដល់យប់ថ្ងៃទី១១ ខែកុម្ភៈ - ម៉ោងក្នុងស្រុក) កងកម្លាំងជួយសង្គ្រោះវៀតណាមបានរកឃើញតម្រុយដំបូងទាក់ទងនឹងជនរងគ្រោះដែលបានកប់ក្នុងគំនរបាក់បែក។ ក្រុមជួយសង្គ្រោះវៀតណាមបានសម្របសម្រួលជាមួយកងកម្លាំងទ័ពប៉ាគីស្ថានដើម្បីកំណត់ទីតាំងជនរងគ្រោះ។ នៅវេលាម៉ោងប្រហែល ១០ យប់ (ម៉ោងក្នុងតំបន់) ក្រុមជួយសង្គ្រោះបានបញ្ជូនជនរងគ្រោះម្នាក់ ដែលជាក្មេងជំទង់អាយុប្រហែល ១៤ឆ្នាំ ចេញពីគំនរបាក់បែក។ ភ្លាមៗនោះប្រធានក្រុមជួយសង្គ្រោះប៉ាគីស្ថានបានទៅជួបប្រធានក្រុមជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាមដើម្បីថ្លែងអំណរគុណចំពោះការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពបញ្ជូនជនរងគ្រោះចេញពីគ្រោះថ្នាក់ដោយសុវត្ថិភាព។

ក្នុងព្រឹត្តិការណ៍ទាក់ទងមួយទៀត ស្ថានទូតវៀតណាមកំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសសាមី ដើម្បីបំពេញបែបបទត្រៀមស្វាគមន៍កម្មាភិបាល និងយុទ្ធជនចំនួន ៧៦ នាក់ នៃក្រសួងការពារប្រទេសវៀតណាមមកប្រទេសទួរគីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខផងដែរ៕


top