ព័ត៌មាន

ការព្យាបាលជំងឺមហារីកនៅវៀតណាមកំពុងខិតមកជិតកម្រិតពិភពលោក


 មន្ទីរពេទ្យ K មជ្ឈឹមត្រូវបានបំពាក់ឧបករណ៍និងម៉ាស៊ីនទំនើបៗ (រូបថត៖ TTXVN)
 

 បច្ចេកទេសនិងឧបករណ៍ព្យាបាលជំងឺមហារីកនៅវៀតណាមកំពុងត្រូវបានធ្វើទំនើបកម្មពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី​ខិតមកជិតកម្រិតពិភពលោក។ នេះជាមតិ របស់បណ្ដាវេជ្ជបណ្ឌិតជួរមុខនៃមន្ទីរពេទ្យ K មជ្ឈឹម​នៅ​សិក្ខា​សាលា​ “ការរីក ចម្រើនក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីក” ដែលបានប្រព្រឹត្តទៅនៅ ទីក្រុង​ហូជី​មិញ​កាល​ពីថ្ងៃទី១១ ខែកញ្ញា។
 
ក្នុងប៉ុន្មាន​ឆ្នាំកន្លងទៅ បណ្ដាមូលដ្ឋានព្យាបាលជំងឺមហារីកជួរមុខនៅវៀត ណាម បានបំពា​ក់​ឧបករណ៍​ទំនើប​ៗ​ជាបន្តបន្ទាប់ ដែលក្នុងនោះមានម៉ាស៊ីនវះ កាត់ដោយវិទ្យុ​សកម្ម​ជំនាន់​ថ្មីបំ​ផុត​លើពិភ​ពលោក​នា​បច្ចុប្បន្ន​ ក៏ដូចជាការអនុវត្ត បច្ចេកទេសថ្មីៗដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការវះកាត់ដោយវិទ្យុសកម្មផង ដែរ។ ​ដោយប្រព័ន្ធម៉ាស៊ីននេះ ជនមានជំងឺមហារីកនៅវៀតណាមមានឱកាសត្រូវ បានព្យាបាល​ដោយ​វិធិសាស្ត្រ​ទំនើ​ប​ៗ ដោយមិនត្រូវតែចេញទៅឯបរទេសទៀតឡើយ។
 
វេជ្ជបណ្ឌិត​ Nguyen Cong Hoang នាយករងមជ្ឈមណ្ឌលវះកាត់ដោយវិទ្យុ សកម្មជាតិ បានអោយដឹងថា ក្នុងរយៈ​ពេល​តែ១​៩ឆ្នាំចាប់តាំងពីឆ្នាំ២០០០កន្លង មកនេះ វៀតណាមបាន​ខិតម​ក​ជិត​ដល់​កំពូល​នៃវិធី​សាស្ត្រវះ​កាត់​ដោយ​វិទ្យុ​​សកម្ម​ ដែលស្មើរនឹងការអភិវឌ្ឍក្នុងអំឡុងពេល៧០ឆ្នាំនៃការព្យាបាលជំងឺមហា រីកលើពិភពលោក៕

 

តាម VOV5 - វិ​ទ្យុសំឡេងវៀតណាម​
 


top