ការព្យាករណ៍អាកាសធាតុតាមទិសទំនើប ស្មើនឹងប្រទេសជឿនលឿនលើពិភពលោក
នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយមជ្ឈមណ្ឌលជាតិឧតុនិយម និងជលសាស្ត្រ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានរៀបចំសន្និសីទអន់ឡាយបូកសរុបការងារឆ្នាំ 2017 និងការដាក់ពង្រាយភារកិច្ចនៅឆ្នាំ 2018។ ថ្លែងមតិនៅទីនេះ អគ្គនាយករងមជ្ឈមណ្ឌលឧតុនិយមនិងជលសាស្ត្រជាតិ លោក Le Hong Phong បានសង្កត់ធ្ងន់ថា៖ ឆ្នាំ 2018 ការព្យាករណ៍អាកាសធាតុត្រូវ បានធ្វើទំនើបភាវូបនីយកម្មស្របតាមប្រទេសជឿនលឿនលើពិភពលោក។ ការព្យាករណ៍ អាកាសធាតុមានលំអិតដល់ទីក្រុងនិមួយៗ ទីរួមខេត្តនីមួយៗនៅទូទាំងប្រទេស និងដើម្បីតាមដានយ៉ាងដិតដល់និងព្យាករណ៍ទាន់ពេលវេលា បាតុភូតឧតុនិយមដែលមានគ្រោះថ្នាក់។ ក្នុងឆ្នាំ 2018 វិស័យនេះនឹងជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្នែកឧតុនិយមដល់ឆ្នាំ 2020 "ប្រមូលផ្តុំទំនើបភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម ការវាស់វែងដើម្បីបំរើការងារព្យាករណ៍"៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម