ព័ត៌មាន

ការពង្រឹងសាមគ្គីភាពនិងឯកភាពក្នុងអាស៊ានមានអត្ថន័យយុទ្ធសាស្ត្រក្នុងបរិបទថ្មី


 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំ APSC-20 (រូបថតៈ VOV) 
 

ក្នុង​ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលលើកទី ៣៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នោះ​ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេស ថៃ ឧបនាយករដ្ឋ​មន្ត្រីនិង​ជា​រដ្ឋមន្ត្រីការ​បរទេស​លោក Pham Binh Minh និងរដ្ឋមន្រ្តី ការប​រទេស​អាស៊ាន​បាន​ចូលរួម​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សហគមន៍​នយោ​បាយ និងសន្តិសុខអាស៊ាន លើក​ទី ២០ (APSC-20) និងកិច្ចប្រជុំក្រុមប្រឹក្សា សម្រ​បសម្រួល អាស៊ាន​លើក​ទី​ ២៤ (ACC-24)។
 
អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Pham Minh បានវាយ​តម្លៃ​ខ្ពស់​ចំពោះសមិទ្ធិផលដែលអាស៊ានសម្រេចបាន បន្ទាប់ពីរយៈពេលជាង ០៤ ឆ្នាំ នៃការ​អនុវត្ត​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន ២០២៥ និងបញ្ជាក់ថា អាស៊ានចាំបាច់ត្រូវធ្វើការត្រួតពិនិត្យរយៈពេលពាក់កណ្តាលអាណត្តិ នៃការ​អនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ម្យ៉ាងវិញទៀត ត្រូវកំណត់នូវ បញ្ហានៅសេសសល់ ដាក់​ចេញ​​វិធីសាស្ត្រក៏ដូចជាដំណោះស្រាយ សមស្របដើម្បី អនុវត្ត​ប្រកបដោយ​ជោគ​ជ័យ​នូវចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ ២០២៥ ព្រមទាំង លើកឡើងទិសដៅថ្មីនិងបង្កើន​ប្រសិទ្ធភាព​នៃយន្តការ​សហប្រតិ​បត្តិការ​ដឹក​នាំដោយ​អាស៊ាន​។
 
លោកឧបនាយក​រដ្ឋមន្ត្រីបានវាយតម្លៃថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៅ​លើពិភពលោក ​ការពង្រឹងសាមគ្គីភាពឯកភាពក្នុង​អាស៊ាន គឺមានអត្ថន័យ​យុទ្ធសាស្ត្រ​ដែល​ជាមូលដ្ឋាន​គ្រឹះសម្រាប់​ភាពជោគជ័យ របស់អាស៊ានក្នុងរយៈពេលជាងកន្លះ​សតវត្សរ៍កន្លងមកនិងអនាគ​ត។ អាស៊ាន​ចាំបា​ច់​ត្រូវបង្កើន សមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីសម្របខ្លួនយ៉ាងសកម្មទៅនឹង កាលានុវត្តន៍ ភាពនិង​បញ្ហាប្រឈមថ្មីៗ ក្នុងនោះមានទាំងកាលានុវត្តន៍ភាពនិងបញ្ហា ប្រឈមពី បដិវត្តឧស្សាហកម្មទី ៤ តែម្តង។
 
សម្រាប់សស​រស្តម្ភ នយោបាយ-សន្តិសុខ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរ ទេស លោក Pham Binh Minh បាននិយាយថា ចាំបាច់ត្រូវជំរុញកិច្ចខិតខំប្រឹង ប្រែងនិងផ្សព្វផ្សាយនូវគុណតម្លៃ គោលការណ៍និងបទដ្ឋាន ដែល​ត្រូវ​បានទទួល យកជាទូទៅនៅក្នុងតំបន់ ទន្ទឹមនឹងដំណើរការជំរុញ ការសន្ទនា ការកសាងទំនុក ចិត្តនិង​បន្ត​បង្កើត​បរិយាកាស​ងាយស្រួល​សម្រាប់​ការ​ចរចា​ប្រកប​ដោយប្រសិទ្ធភាពនូវក្រម​ប្រតិបត្តិ​សម្រាប់​ភាគីនានា​នៅសមុទ្រខាងកើត (COC) ក្នុងនោះមានទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top