ព័ត៌មាន

ការផ្សព្វផ្សាយផ្លែស្រការនាគរបស់វៀតណាមនៅផ្សារណាត់អន្តរជាតិទីក្រុងបែកឡាំង


ការផ្សព្វផ្សាយផ្លែស្រការនាគរបស់វៀតណាមនៅផ្សារណាត់អន្តរជាតិទីក្រុងបែកឡាំង (VNA)

ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្សារណាត់ផែឈើនិងបន្លែអន្តរជាតិ (Fruit Logistica ឆ្នាំ ២០១៧) បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិណ៌ទីក្រុងបែកឡាំង ប្រទេសអាល្លឺម៉ង់។ វៀតណាមបានឧទ្ទេសនាមផ្លែ​ស្រការនាគ ដល់អតិថិជនបរទេស។ បើទោះបីជាឧទ្ទេសនាមផ្លែស្រការនាគតែមួយមុខក្តី ប៉ុន្តែស្តង់ទំនិញរបស់វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវនិងអតិថិ ជនជាច្រើនកុះករ។ ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung​ បានធ្វើជាកស្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្ដាសហគ្រាសនាំចេញផ្លែឈើរបស់វៀតណាមមួយ
ក្រុមហ៊ុនផ្គត់ផ្គង់ផ្លែឈើនិងបន្លែជួរមុខអាល្លឺម៉ង់ Landgard៕​

តាម VOV5-វិទ្យុសម្លេងវៀតណាម


top