ព័ត៌មាន

ការផ្លាស់ប្តូរបទពិសោធន៍ការងាររវាងខុទ្ទកាល័យរដ្ឋសភាវៀតណាម និងលេខាធិការដ្ឋានរដ្ឋសភាឡាវ

នាថ្ងៃទី ២០ ខែសីហា នៅខេត្ត Quang Binh ខុទ្ទកាល័យរដ្ឋសភាវៀតណាម និងលេខាធិការដ្ឋានរដ្ឋសភាឡាវ បានរៀបចំសិក្ខាសាលា និងផ្លាស់ប្តូរការងារលើកទី១១។

 

លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានចូលរួមសិក្ខាសាលា​នេះ។ ភាគីឡាវ មានលោកស្រី Pingkham Lasasimma សមាជិកាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អគ្គលេខាធិការរដ្ឋសភាឡាវ។ ចូលរួមសិក្ខាសាលានេះ នៅមានប្រតិភូរដ្ឋសភានៃខេត្តចំនួន១០ ដែលជាប់ព្រំដែនប្រទេសទាំងពីរផងដែរ។

  ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn)  

សិក្ខាសាលាបានផ្តោតសំខាន់លើការពិភាក្សាអំពីការផ្លាស់ថ្មីការងារ ដើម្បីបម្រើសម័យប្រជុំរបស់រដ្ឋសភា ជាពិសេសការលើកកម្ពស់គុណភាពការងារលេខាធិការ ការងារព័ត៌មាន ការផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបម្រើសម័យប្រជុំរបស់រដ្ឋសភា ហើយឆ្ពោះទៅរកសម័យប្រជុំគ្មានឯកសារជាក្រដាស់ ក៏ដូចជាការសម្របសម្រួលរវាងខុទ្ទកាល័យរដ្ឋសភា និងខុទ្ទកាល័យគណៈប្រតិភូរដ្ឋសភា។

ថ្លែងមតិនៅក្នុងសិក្ខាសាលានេះ លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងខុទ្ទកាល័យរដ្ឋសភាវៀតណាម និងលេខាធិការដ្ឋានរដ្ឋសភាឡាវ ក្នុងរយៈពេលកន្លងមក។ លោក Tran Thanh Man បានស្នើថា នាពេលខាងមុខ អគ្គលេខាធិការរដ្ឋសភាទាំងពីររូប រួមជាមួយថ្នាក់ដឹកនាំ កម្មាភិបាលនៃខុទ្ទកាល័យរដ្ឋសភា និងលេខាធិការដ្ឋានរដ្ឋសភាឡាវ នឹងជ្រើសរើសប្រធានបទជាក់ស្តែងដើម្បីបម្រើ និងផ្តល់យោបល់ដល់រដ្ឋសភាក្នុងវិស័យនីតិបញ្ញត្តិ ការឃ្លាំមើល និងសេចក្តីសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេស; ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ រួមចំណែកលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភានៃប្រទេសទាំងពីរ សក្តិសមជាទំនួលខុសត្រូវ និងទំនុកចិត្តរបស់អ្នកបោះឆ្នោត និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ៕


top