ព័ត៌មាន

ការផ្លាស់ប្តូរឌីជីថលបានក្លាយទៅជានិន្នាការចាំបាច់របស់គ្រប់ប្រទេស

ក្នុងក្របខ័ណ្ឌសន្និសីទ និងពិព័រណ៍ពិភពឌីជីថលឆ្នាំ ២០២១ (ITU Digital World 2021) នោះ នារសៀលថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីតាមអនឡាញដោយប្រធានបទ ៖”កាត់បន្ថយប្រាក់ចំណាយ៖ បង្កើតតម្លៃសមស្រប ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថល”។
 

អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Phan Tam (រូបថត៖ vietnamnet.vn)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Phan Tam បានឲ្យដឹងថា ការផ្លាស់ប្តូរឌីជីថលបានក្លាយទៅជានិន្នាការចាំបាច់របស់គ្រប់ប្រទេស។ ក្នុងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិនោះ វៀតណាមបាននាំចេញគោលដៅ និងដំណោះស្រាយលើបញ្ហាចំនួន ៣ ដោយព្រមៗគ្នា គឺ៖ ការតភ្ជាប់ខ្សែកាបអុបទិកដល់ក្រុមគ្រួសារ និងដាក់ឲ្យដំណើរការបណ្តាញសេវា 5G; ការផ្គត់ផ្គង់ស្មាតហ្វូន; ការអនុវត្តការបណ្តុះបណ្តាលតាមអនឡាញក្នុងទ្រង់ទ្រាយធំទូលាយ (MOOC) ដើម្បីបណ្តុះបណ្តាលជំនាញឌីជីថលជូនប្រជាជនយ៉ាងឆាប់រហ័ស; បញ្ហាបណ្តុះបណ្តាលឡើងវិញ និងការបណ្តុះបណ្តាលកម្រិតខ្ពស់ ក៏ត្រូវផ្តោតសំខាន់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូបានធ្វើការពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហា ទាក់ទងនឹងលទ្ធភាពបង់ថ្លៃសេវាកម្មរបស់ប្រជាជន គោលនយបាយផ្លាស់ប្ដូរថ្មីរាល់វិធានការគ្រប់គ្រង ដើម្បីកាត់បន្ថយថ្ងៃតភ្ជាប់សេវាកម្មជូនអតិថិជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top