ព័ត៌មាន

ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិកកើនឡើងយ៉ាងខ្លាំងទោះជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាត

ក្នុងអំឡុងពេល៧ខែកន្លងមក ទំហំនាំចេញទំនិញរបស់កម្ពុជាទៅកាន់អាមេរិកសម្រេចបានទឹកប្រាក់ជាង៣,៨ពាន់លានដុល្លាអាមេរិក កើនជាង៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា ចាប់ពីដើមឆ្នាំមក ទំហំនាំចេញទំនិញរបស់កម្ពុជាទៅកាន់អាមេរិកបានកើនឡើងយ៉ាងខ្លាំង ទោះជាស្ថានភាពជម្ងឺរាតត្បាតនៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ។ ក្នុងអំឡុងពេល៧ខែកន្លងមក ទំហំនាំចេញទំនិញរបស់កម្ពុជាទៅកាន់អាមេរិកសម្រេចបានទឹកប្រាក់ជាង៣,៨ពាន់លានដុល្លាអាមេរិក កើនជាង៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិត ផលស្នូលៗរបស់កម្ពុជាដែលបាននាំចេញទៅកាន់អាមេរិក រួមមានសម្លៀកបំពាក់ ស្បែកជើង និងផលិតផលទេសចរណ៍។ ក្នុងពេលជាមួយគ្នានោះ កម្ពុជានាំចូលពីអាមេរិក ភាគច្រើនគឺរថយន្ត ចំណីសត្វនិងគ្រឿងម៉ាស៊ីន ក្នុងតម្លៃសរុបជាង២០៩លានដុល្លាអាមេរិក កើនជាង ៤៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ សង្ឃឹមថា ទំហំនាំចេញទៅកាន់ទីផ្សារអាមេរិកនឹងបន្តរក្សាបាននូវកំណើន អាស្រ័យដោយកម្លាំងទិញរបស់អតិថិជនអាមេរិកកាន់តែកើនឡើងនៅពេលសេដ្ឋកិច្ចស្ដារឡើងវិញ។ ក្រៅពីនោះ កម្ពុជាក៏មានបំណងចង់ឲ្យបន្តទទួលបានអនុគ្រោះពន្ធ GSP ចំពោះទំនិញនានាដែលបាននាំចូលទីផ្សារអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top