ព័ត៌មាន

ការផ្តល់សច្ចាប័នលើគម្រោងស្តីពីអនុវត្តផ្នែកបច្ចេកវិទ្យាព័ត៌មាន-ផ្សព្វស្សាយក្នុងប្រព័ន្ធស្ថិតិរដ្ឋ

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់ការសច្ចាប័ន​លើ​គម្រោងអនុវត្តបច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយក្នុងប្រព័ន្ធស្ថិតិរដ្ឋសម្រាប់ដំណាក់កាលឆ្នាំ ២០១៧-២០២៥ និង ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ។

តាមរយៈនោះ គោលដៅមកដល់ ឆ្នាំ២០២០ រដ្ឋាភិបាលនឹងកសាងងប្រព័ន្ធព័ត៌មាន ស្ថិតិរដ្ឋ និងមានជំហាននិមួយៗ តភ្ជាប់ជាមួយប្រព័ន្ធព័ត៌មានស្ថិតិរបស់ក្រសួងស្ថាប័ននិងមូលដ្ឋានដែលពាក់ព័ន្ធនានា។ រហូតដល់ឆ្នាំ ២០២៥ គម្រោងនេះនឹងបញ្ចប់ការបំពេញប្រព័ន្ធព័ត៌មានស្ថិតិរដ្ឋ និងមូលដ្ឋានទិន្នន័យស្ថិតិជាតិដោយមានការប្រមូលផ្តុំ និង ឯកភាពស្រប តាមច្បាប់ស្ថិតិ ព្រមទាំង ប្រើប្រាស់ប័ណ្ណស្ទង់មតិអេឡិចត្រូនិចមានចំនួន ៨៥% ក្នុង​ការត្រូតពិនិត្យសេដ្ឋកិច្ចសរុបនៅឆ្នាំ ២០២១ និងប្រើប្រាស់ ៩០% ក្នុងការស្ទង់មតិផ្សេងទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top