ព័ត៌មាន

ការបោះឆ្នោតសភាជាតិកម្ពុជា៖ គណបក្សរបស់សម្តេច ហ៊ុន សែន កំពុងដើរលើផ្លូវឆ្ពោះទៅរកជ័យជម្នះលើសលប់

លទ្ធផលបោះឆ្នោតបឋម ដែលធ្វើបច្ចុប្បន្នភាពដោយគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតកម្ពុជា (គ.ជ.ប) និងចងក្រងពីលទ្ធផលរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងមណ្ឌលបោះឆ្នោតចំនួន ២៥ នៅទូទាំងប្រទេស បង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ប្រាកដជាឈ្នះច្រើន លើសលប់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា។
នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន នៅការិយាល័យបោះឆ្នោត (រូបថត៖ VOV)

គិតត្រឹមម៉ោង២២ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាមួយនឹងការរាប់សន្លឹកឆ្នោតបានជាង ៨០% គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨៣,២%  ដោយឡែកនៅក្នុងរាជធានីភ្នំពេញ លទ្ធផលបឋមរបស់ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨៤% ដោយហេតុនេះ ទទួលបានអាសនៈសភា ១១/១២ នៃរាជធានី។ ប្រការនេះមានន័យថា លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី សម្តេចហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីបេក្ខជនគណបក្សប្រជាជនកម្ពុជាទាំង១២រូប ដែលឈរឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ ស្ទើរតែនឹងក្លាយជាសមាជិករដ្ឋសភាអាណត្តិក្រោយពិតប្រកដ។

សូមគូសបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា អ្នកបោះឆ្នោតកម្ពុជាជាង ៨.២លាននាក់ បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ស្មើនឹង ៨៤.៥៨% នៃចំនួនអ្នកបោះឆ្នោតសរុបជាង ៩.៧១០.០០០នាក់។ យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅដោយរលូន។លទ្ធផលបឋមនៃការបោះឆ្នោតនឹងបន្តបាន គ.ជ.ប ប្រកាសចាប់ពីម៉ោង ៨ ព្រឹកនេះតាមប្រព័ន្ធផ្សព្វផ្សាយ។ លទ្ធផលផ្លូវការគ្រោងនឹងប្រកាសនៅចន្លោះថ្ងៃទី ៩ ខែសីហាដល់ថ្ងៃទី ៤ ខែកញ្ញា៕


top