ព័ត៌មាន

ការបោះឆ្នោតរដ្ឋសភាកម្ពុជា៖ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពជាតិ


 ផ្ទាំងរូបភាពក្នុងការឃោសនារកសម្លេងឆ្នោតរបស់គណៈបក្សប្រជាជនកម្ពុជា (រូបថត៖ Reuters)

 ការបោះឆ្នោតរដ្ឋសភាកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ។ នេះ​ជាការ​បោះ​ឆ្នោត​រដ្ឋសភានីតិកាលទី៦ ចាប់តាំងពីកម្ពុជារៀបចំការ បោះឆ្នោតពហុបក្សនាឆ្នាំ១៩៩៣ ក្រោមការ​គាំពារ​របស់​អង្គការសហប្រជាជាតិ។ ដោយពាក្យស្លោក ពង្រឹងសាមគ្គីភាពជាតិនោះ គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចមានគោល បំណងចង់បន្តកសាងប្រទេសជាតិប្រកបដោយសុខសន្តិភាព ស្ថិរភាព វិបុលភាព​និង​នាំមកនូវសុខុមាលភាពជាច្រើនសំរាប់ប្រជាជនក្នុង អាណត្តិ៥ឆ្នាំខាងមុខ។
 
តាមការគ្រោង​ទុកថា អ្នកបោះឆ្នោតប្រមាណ៨លាន៣សែននាក់ក្នុងចំណោមចំនួនប្រជាជនកម្ពុជាសរុប១៦លាន​នាក់នឹង​ទៅបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រប្រមាណ១២៥រូប។ រហូតដល់ពេលនេះ បណ្ដា​គណៈ​បក្ស​​បាន​​ប្រកាសកម្មវិធីនយោបាយរកសម្លេងឆ្នោត ដែលភាគច្រើន​ផ្ដោតសំ​ខាន់​ទៅលើ​ការ​ជំរុញ​សេដ្ឋកិច្ច​សង្គម​ បង្កើត​ប្រភពធនធានមនុស្ស ដោះស្រាយបញ្ហាវិជ្ជាជីវៈសំរាប់ប្រជាជន និងបង្ការប្រឆាំងអំពើពុករលួយ។
 
គណៈបក្សប្រជាជនកម្ពុជានិងលទ្ធផលដែលដណ្ដើមបាន
 
នាបច្ចុប្បន្ន នៅកម្ពុជាមានគណៈបក្សនយោបាយប្រ​មាណ៦០ ប៉ុន្តែមានគណៈបក្សត្រឹមតែ១០ ប៉ុណ្ណោះ ដែ​លមាន​លក្ខណៈ​គ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពនិងចូលរួមការបោះឆ្នោតជាប្រចាំ។
​ 
ក្នុង​ការ​បោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៥ មានតំណាងរាស្ត្រចំនួន១២៣រូបត្រូវបានជ្រើសតាំង ក្នុងនោះ​គណៈ​បក្ស​ CPP កាន់អំណាចដណ្ដើមបានអាសនៈប្រមាណ៦៨ ពោលគឺស្រូបយក ៥៥%នៃបរិមាណ​អាសនៈ​សរុប​ក្នុង​រដ្ឋសភា ដែលជាលក្ខខណ្ឌដើម្បីបង្កើតរដ្ឋាភិបាល។ ក្នុងអាណត្តិ ៥ឆ្នាំកន្លងទៅ គណៈ​បក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន ជាគណៈបក្សប្រតិបត្តិរដ្ឋាភិបាលតែ​មួយគត់ ដែល​ដណ្ដើម​បាន​សមិទ្ធផល​លេចធ្លោជាច្រើន។ CPP បានកសាងប្រទេសកម្ពុជាពីលេខ ០ ក្រោយពីសង្គ្រាម ក្លាយទៅជា​ប្រទេស​មាន​សុខ​សន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។ នេះជាស្នាដៃរបស់គណៈបក្ស CPP ដែលត្រូវ​បាន​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​ជឿទុកចិត្ត។ ជាក់ស្ដែងគឺ ខឿនសេដ្ឋកិច្ចកម្ពុជាដណ្ដើមបានកំណើនលឿន ខ្ពស់ និងចីរភាព ដោយក​ម្រិត​ជាមធ្យមប្រមាណ៧,៧%ក្នុង២ទសវត្សកន្លងមក ​ហើយត្រូវ​បាន​ធនាគា​រពិភពលោក​ដាក់បញ្ចូល​ក្នុង​បញ្ជីឈ្មោះ​បណ្ដាប្រទេសមានកំណើនខ្ពស់ និងជាកូនខ្លាថ្មី​ខាងសេដ្ឋកិច្ចនៅទ្វីបអាស៊ី​។

​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក៏ត្រូ​វ បានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ​ផងដែរ ដោយ​ប្រាក់​ចំណូល​ជាម​ធ្យម​ក្នុង​មនុស្សម្នាក់ពី១០០០ដុល្លាអាមេរិកនាឆ្នាំ​២០១៣បានឡើងដល់ជាង១ពាន់ ៥រយ​ដុល្លានា​ឆ្នាំ២០១៨​។ អត្រាជន​ក្រីក្របាន​ថយចុះយ៉ាងខ្លាំងពី៥៣,៥%នាឆ្នាំ២​០០៤ចុះនៅត្រឹម ១៣%ប៉ុណ្ណោះក្នុងឆ្នាំ២​០១៦ហើយ​បន្ត​ថយ​ចុះត​ទៀត​។ រដ្ឋាភិបាលកម្ពុជាបានលាតត្រដាងអនុវត្តន៍ គោលនយោបាយម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​ប្រយ័ត្ន​ប្រយែង​ សំ​ដៅធានាស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លទ្ធភាពប្រកួតប្រជែង ការធ្វើ​ផលិត​កម្ម​​និងការប្រើប្រាស់ក្នុងប្រទេសផងដែរ។ នាបច្ចុប្បន្ន កម្ពុជាជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កម្រិត​​បំណុលសាធារណៈទាបបំផុតក្នុងតំបន់។
 
តាមការ​ព្យាករណ៍​របស់ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨និងឆ្នាំ២០១៩នឹង​រក្សា​ល្បឿន​កំណើ​​ន​​ប្រមាណ៧%ក្នុងមួយឆ្នាំ។ ក្នុងឆមាសទីមួយឆ្នាំ២០១៨ កម្ពុជាទាក់ទាញទុន FDI បាន៦៣០លានដុល្លា​អាមេរិក​ដោយគម្រោងការណ៍ចុះបញ្ជីថ្មីចំនួន៤៧គម្រោង ទំហំនៃការនាំចេញនាំចូលទទួលបាន៨ពាន់៣រយលាន​ដុល្លា​អាមេរិក។ បរិមាណភ្ញៀវទេសចរអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ២០១៨ទទួលបាន១លាន៧សែន​នាក់​ កើន​១,៩%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
 
ការជឿទុកចិត្តទៅលើ CPP
 
 ​អាស្រ័យ​លើការរក្សាសន្តិសុខ ស្ថិរភាពនយោបាយនិងសន្តិសុ​ខដ៏រឹងមាំ សេដ្ឋកិច្ចសង្គម​មានស្ថិរភាព ជីវភាព​រស់​នៅ​របស់​ប្រជាជនត្រូវបានលើកស្ទួយ បានជាគណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​ប្រធាន​គណៈ​បក្ស CPP នាយករដ្ឋមន្រ្តីសម្តេច តេជោ​ ហ៊ុន សែន ទទួល​បាន​ការគាំទ្រ​និង​ជឿទុក​ចិត្ត​របស់​ប្រជា​ជន​។
 
ក្នុងការបោះឆ្នោតលើកនេះ ​គណៈបក្សប្រជាជនកម្ពុជាបានដាក់ចេញកម្ម​វិធីនយោបាយរកសម្លេង​ឆ្នោត ដោយការ​ជំរុញ​សាមគ្គីភាពជាតិ គោរពរដ្ឋធម្មនុញ្ញ​ ការពាររបបរាជាធិបតេយ្យ លើកកំពស់សិ​ទ្ធិប្រជាធិបតេយ្យ សេរី​ភាព​ ការពារច្បាប់ និងសម​ភាពសង្គម ព្រមទាំងការពារឯករាជ្យ​ អធិបតេយ្យភាព សុ​ខសន្តិភាព​និង​សន្តិ​សុខ​ជាតិ​ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចដោ​យល្បឿនកំណើនប្រមាណ៧%ជារៀងរាល់ឆ្នាំ​ និង​កាត់​បន្ថយ​អត្រាក្រី​ក្របា​ន​១%ជារៀងរាល់ឆ្នាំដែរ​។
​ 
ស្ដីពីគោល​នយោបាយកិច្ចការបរទេស ចំពោះមុខបម្រែបម្រួលលើពិភពលោកនិងក្នុងតំបន់ រាជរដ្ឋាភិបាល​កម្ពុជា​រក្សារឹង​មាំគោលនយោបាយកិច្ចការបរទេសអព្យាក្រឹត្យ រស់នៅរួបរួមគ្នាក្នុងសន្តិភាព មិនធ្វើអន្ត​រាគមន៍​ទៅក្នុ​ងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗឡើយ។ កម្ពុជាមានគោលជំហរបង្កើន​កិច្ច​សហការ​ជាមួ​យ​ប្រទេស​ជិត​ខាងនានាសំដៅជំរុញល្បឿននៃការសម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន ប្រែតំបន់ព្រំ​ដែន​ជាប់​នឹងប្រទេសជិតខាងនានាក្លាយទៅជាតំបន់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហ​ប្រតិបត្តិការ​និងអភិវឌ្ឍន៍​។ ព្រ​មទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃក្នុងការរក្សាសន្តិភាពស្ថិរភាព និង​សន្តិសុខ​ក្នុងតំបន់​និងលើ​ពិភពលោកផងដែរ។
 
ដោយ​កម្ម​វិធីនយោបាយរកសម្លេងឆ្នោតដ៏ច្បាស់លាស់ និងសមិទ្ធផល​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នាពេ​លកន្លង​ទៅ ការបោះឆ្នោតរដ្ឋសភាលើកនេះត្រូវ​បានចាត់ទុកថា ជាឱកា​សដើម្បី​គណៈបក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច បន្តអនុវត្តន៍គោលមាគ៌ា​របស់ខ្លួននោះគឺពង្រឹងសាមគ្គីភា​ពជាតិ កសាង​ប្រទេស​ជាតិប្រក​បដោយសន្តិភា​ព ស្ថិរភាព វិបុលភាព និងនាំមកនូវសុខុ​មាលភាពជាច្រើនសំរាប់ប្រជាជនក្នុង​អាណត្តិ​៥ឆ្នាំ​ខាង​មុខ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top