ព័ត៌មាន

ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២០៖ លោក Joe Biden ជំរុញការត្រៀមរៀបចំរដ្ឋាភិបាលថ្មី

នៅលើគេហទំព័រនេះ ក្រុមយុទ្ធនាការរបស់លោក Biden  បានចុះបញ្ជីគោលដៅកំពូលចំនួន ៤ គឺការរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩  ការស្តារសេដ្ឋកិច្ចឡើងវិញ ការជំនះលើវិសមភាពជាតិសាសន៍និងការផ្លាស់ប្តូរអាកាសធាតុ។

ទោះបីជាលោកប្រធានាធិបតីអាមេរិក Donald Trump បានបដិសេធមិនទទួលស្គាល់ការបរាជ័យរបស់ខ្លួន ក្នុងការបោះឆ្នោតប្រធានាធិបតីនិងជំរុញដំណើរការបណ្តឹងតវ៉ាក៏ដោយ ក៏លោក Joe Biden បេក្ខជនគណៈបក្សប្រជាធិបតេយ្យ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សព្វផ្សាយថា លោកបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីៗនេះ ដែលមានជំហានដំបូង ក្នុងការរៀបចំសំរាប់ការបង្កើតរដ្ឋាភិបាលថ្មី។

ហេតុដូច្នោះហើយ លោក Biden និងសមាជិកព្រឹទ្ធសភា Kamala Harris ដែលបានធ្វើការរួមគ្នាក្នុងការប្រកួតជាមួយលោក បានចាប់ផ្តើមបង្ហាញមុខនិងគណនី Twitter ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរការនៃការផ្ទេរអំណាច ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីមួយ។ នៅលើគេហទំព័រនេះ ក្រុមយុទ្ធនាការរបស់លោក Biden  បានចុះបញ្ជីគោលដៅកំពូលចំនួន ៤ គឺការរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩  ការស្តារសេដ្ឋកិច្ចឡើងវិញ ការជំនះលើវិសមភាពជាតិសាសន៍និងការផ្លាស់ប្តូរអាកាសធាតុ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top