នាព្រឹកថ្ងៃទី១ កក្កដា គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីមិទ្ទិញនៅមជ្ឈ មណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ ដើម្បីអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើត គណបក្ស បន្ទាប់មកបាន ធ្វើដង្ហែក្បួនឃោសនាបោះឆ្នោត ដោយមានអ្នកចូលរួមសរុប ៧៦.៥០០នាក់។ នៅរសៀលថ្ងៃដដែល អង្គការមូលដ្ឋាននានានៃគណបក្សប្រជាជន កម្ពុជា បន្តរៀបចំពិធីដង្ហែក្បួនឃោសនាបោះឆ្នោតនៅតាមខ័ណ្ឌនានាក្នុងរាជធានីភ្នំពេញ។
ក្រៅពីនោះ នៅព្រឹកថ្ងៃនេះដែរ គណបក្សខ្មែររួបរួមជាតិ (KNUP) គណបក្សខ្មែរ ឈប់ក្រ (KAPP) និងគណបក្សខ្មែរតែមួយ (KUP) បានរៀបចំពិធីមិទ្ទីញ និងដង្ហែរក្បួន នៅតាមដងផ្លូវផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។ កម្លាំងនគរបាលក្រុងបានដាក់ពង្រាយប៉ូលិសជាង៤ពាន់នាក់ដើម្បីធានាសន្តិ សុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញពីថ្ងៃទី១ដល់ថ្ងៃទី២១កក្កដា។
នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ គណបក្សនយោបាយ ចំនួន ១៧ នឹងប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា (CPP)។ ប្រទេសកម្ពុជារៀបចំការបោះឆ្នោតសកលរៀងរាល់ ៥ ឆ្នាំម្តង។ ការបោះឆ្នោតលើកចុងក្រោយបំផុត បានធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨៕