ការបាញ់រះនៅអាមេរិកធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស
ប៉ូលីសទីក្រុង Houston បានឲ្យដឹងថា៖ មនុស្សយ៉ាងហោចណាស់ចំនួន ៣ នាក់ត្រូវស្លាប់ ក្នុងការបាញ់រះនៅហាងរថយន្តមួយនៅប៉ែកខាងនីរតីទីក្រុងនេះនៅរដ្ឋ Texas អាមេរិក។ រឿងហេតុពោលខាងលើបានកើតមានឡើងនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ តាមម៉ោងវៀតណាម រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តាមម៉ោងអាមេរិក។ បន្ទាប់ពីដំណើរការវាយប្រហារ មេគំនិតបាន បាញ់សម្លាប់ខ្លួន។ នាបច្ចុប្បន្ន មូលហេតុនៃការបាញ់រះនិងជនរងគ្រោះរងរបួសទាំងប៉ុន្មាន មិនទាន់ជូនដំណឹងនៅឡើយ។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា៖ មេគំនិតបានធ្វើការនៅហាងលក់ឡាននេះ។ នាថ្ងៃដដែល ការបាញ់រះមួយទៀតក៏បានកើតមានឡើងនៅខុទ្ទកាល័យមេធវីមួយ នៅប៉ែកខាងត្បូងរដ្ឋ California ដែលធ្វើឲ្យមនុស្សមួយនាក់ ទៀតត្រូវស្លាប់និងមនុស្សមួយ ចំនួនទៀតរងរបួស។ ប៉ូលីស Long Beach ទទួលស្គាល់ថា៖ នេះគឺជាការប៉ះទង្កិចទាក់ទិន ដល់ការងារ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម