មនុស្សនៅខាងក្រៅវិហារគ្រិស្តសាសនាជ្វីហ្វនៅអាមេរិក (ប្រភព: AP)
លោក Donald Trump បានឡើងសម្លេងជំទាស់នឹងរាល់ការវាយប្រហារ “អាក្រក់ និង គំនុំគំគុំន”ទាំងនេះ ទៅលើទីតាំងគោរពជំនឿសាសនាលើទូទាំងពិភពលោក នាពេលថ្មីៗនេះ។
នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យ កំចាត់ការប្រឆាំងជនជាតិជ្វីហ្វ។ ថ្លែងនៅក្នុងពិធីបួងសួងមួយនៅសេតវិមាន ក្រោយពីកើតមានឡើងការបាញ់រះនៅវិហារគ្រិស្តសាសនាជនជាតិជ្វីហ្វនៅទីរួមស្រុក Poway សង្កាត់ San Dieogo រដ្ឋ California កាលពីថ្ងៃទី ២៧ខែមេសាកន្លងទៅ ដែលធ្វើឲ្យមនុស្សចំនួន ១ នាក់ស្លាប់ និង ៣ នាក់ផ្សេងទៀតត្រូវរបួសនោះ លោក Donald Trump បានឡើងសម្លេងជំទាស់នឹងរាល់ការវាយប្រហារ “អាក្រក់ និង គំនុំគំគុំន”ទាំងនេះ ទៅលើទីតាំងគោរពជំនឿសាសនាលើទូទាំងពិភពលោក នាពេលថ្មីៗនេះ ពីប្រទេសនូវែលសេឡង់ទៅកាន់ប្រទេសស្រីលង្កា ព្រមទាំង អំពាវនាវដល់ប្រជាជនសាមគ្គីគ្នា សំដៅធានាថាមនុស្សគ្រប់រូបអាចរួមរួស បួងសួង និងប្រតិបត្តិជំនឿសាសនាដោយសន្តិភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម