កម្មវិធី "ពណ៌នៃរដ្ឋធានីហាណូយ- The Color of Hanoi " ដែលទើបតែប្រព្រឹតិ្តទៅ នៅរដ្ឋធានី ហាណូយ ដែលនាំមកនូវទស្សនៈចម្រុះ និងគួរឱ្យចាប់អារម្មណ៍អំពីរដ្ឋធានី ហាណូយ។
រដ្ឋធានី ហាណូយជាប្រភពនៃការបំផុសគំនិតជាយូរមកហើយ ក្នុងវិស័យសិល្បៈ។ មិនត្រឹមតែលេចឡើងក្នុងស្ថាបត្យកម្ម គំនូរ និងតន្ត្រី រូបភាពនៃរដ្ឋធានី ក៏ត្រូវបានបង្ហាញ តាមរយៈម៉ូដសម្លៀកបំពាក់ផង ដែរ។ កម្មវិធី "ពណ៌នៃរដ្ឋធានីហាណូយ- The Color of Hanoi" ដែលទើបតែប្រព្រឹតិ្តទៅនៅរដ្ឋធានី ហាណូយ ដែលនាំមកនូវទស្សនៈចម្រុះ និងគួរឱ្យចាប់អារម្មណ៍អំពី រដ្ឋធានី ហាណូយ ចាប់ពីទេសភាព និងសិប្បកម្ម រហូតដល់ផ្កាតាមរដូវ តាមរយៈកម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាបីនាក់គឺ ហា យុយ (Ha Duy), កៅ មិញ ទៀន (Cao Minh Tien) និង Adrianអាញ ទួន (Adrian Anh Tuan)។
កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ "ពណ៌នៃរដ្ឋធានីហាណូយ - The Color of Hanoi "បានរៀបចំនៅខាងក្រៅ និងទាក់ទាញទស្សនិកជនយ៉ាងច្រើន។ រូបថត៖ ខាញ់ឡុង / VNP
"ពណ៌នៃរដ្ឋធានីហាណូយ- The Color of Hanoi " ត្រូវបានរៀបចំឡើង ដូចជាដំណើរនៃការស្វែងយល់នូវទីក្រុង តាមរយៈសម្ភារៈ និងអារម្មណ៍ផ្សេងៗ។ កម្មវិធីនេះមិនផ្តោតលើការបង្ហាញឡើងវិញ នូវនិមិត្តសញ្ញា ដែលធ្លាប់ស្គាល់នៃរដ្ឋធានីហាណូយនោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ធាតុផ្សំជិតស្និទ្ធ ដូចជា ពន្លឺ បឹង អ័ព្ទពេលព្រឹក ការចងចាំទីក្រុង របរសិប្បកម្ម និងរផ្កាតាមរដូវ។
តម្លៃបីគឺ ភាពឆើតឆាយ បេតិកភណ្ឌ និងសហសម័យ ត្រូវបានជ្រើសរើសជាប្រធានបទសំខាន់។ តាមរយៈម៉ូដសម្លៀកបំពាក់ សម្រស់ដ៏ប្រណិត និងផ្ចិតផ្ចង់ ដែលជាប់ទាក់ទងនឹងរូបភាពរបស់ប្រជាជនហាណូយ ត្រូវបានដាក់បញ្ចូលក្នុងការសន្ទនារវាងគំនិតរចនា និងលិល្បៈសហសម័យ។ អ្នករចនាម្នាក់ៗ ជ្រើសរើសសម្ភារៈពិសេសមួយ ដើម្បីរៀបរាប់រឿងរ៉ាវនៃទីក្រុង ដោយបង្កើតការបកស្រាយផ្សេងៗ គ្នាអំពី ទីក្រុងហាណូយ។
ម៉ូដសម្លៀកបំពាក់របស់អ្នករចនា ហាយុយ (Ha Duy) បានបង្ហាញនៅលើឆាកសម្តែង ដែលបានលេចធ្លោជាមួយនឹងពណ៌ស ខៀវ និងស្វាយ និងលក្ខណៈឆើតឆាយ និងភាពទន់ភ្លន់របស់ស្តី្រ។ រូបថត៖ ខាញ់ឡុង / VNP
ជាមួយនឹងកម្រងម៉ូដសម្លៀកបំពាក់ "អ័ព្ទនៅរដ្ឋធានី" អ្នករចនា ហាយុយ (Ha Duy) បង្ហាញសម្រស់ដ៏បរិសុទ្ធ និងភាពទន់ភ្លន់របស់ស្តី្រ នៅរដ្ឋធានី។ រូបភាពដូចជាផ្ទៃទឹកបឹង អ័ព្ទពេលព្រឹក ពន្លឺ និងសម្ភារៈទន់ៗ ត្រូវបានផ្លាស់ប្តូរទៅជាការរចនា។ ជំនួសឱ្យការប្រើនិមិត្តសញ្ញាធំៗ ដើម្បីកំណត់អត្តសញ្ញាណរដ្ឋធានី ហាណូយ កម្រងម៉ូដសម្លៀកបំពាក់ ផ្តោតលើពេលវេលាពោរពេញទៅដោយអារម្មណ៍។ តាមរយៈនេះ រូបភាពនៃទីក្រុ ងត្រូវបានឆ្លុះបញ្ចាំងពីភាពទន់ភ្លន់ ភាពឆើតឆាយ និងសម្រស់មានលក្ខណៈពិសេសរបស់ប្រជាជនហាណូយ។
ម៉ូដសម្លៀកបំពាក់ផ្សេងៗ ក្នុងកម្រងកម្រងម៉ូដសម្លៀកបំពាក់ការ “អ័ព្ទនៅរដ្ឋធានី" របស់អ្នករចនា ហាយុយ (Ha Duy) ជាមួយនឹងពណ៌ខៀវស្រាល និងពណ៌ស្វាយទន់ៗ របស់វា ដែលបង្ហាញពីសម្រស់ដ៏ទន់ភ្លន់ និងប្រណិតនៃរដ្ឋធានីហាណូយ។ រូបថត៖
ខាញ់ឡុង / VNP
ទន្ទឹមនឹងនេះ អ្នករចនា កាវ មិញទៀន (Cao Minh Tien) បង្ហាញរូបភាពនៃទីក្រុងហាណូយពីការចងចាំនូវទីក្រុងនេះ។ កម្រោង "គំនូរព្រេងនូវរដ្ឋធាន" រួមផ្សំនឹងការបំផុសគំនិត ពីគំនូរព្រាងនៃទីក្រុងជាមួយនឹងសិប្បកម្មត្បាញឫស្សី ដែលបង្កើតការគួបផ្សំរវាងសម្ភារៈសិប្បកម្មប្រពៃណី និងការរចនាទំនើប។
ការដាក់បញ្ចូលឫស្សី ក្នុងម៉ូដសម្លៀកបំពាក់ មិនត្រឹមតែបង្ហាញឡើងវិញនូវតម្លៃវប្បធម៌ ដែលធ្លាប់ស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាព ក្នុងការផ្លាស់ប្តូរសម្ភារៈប្រពៃណីទៅជារចនាសម្ព័ន្ធ និងភាពថ្មីៗ ផងដែរ។ ដូច្នេះ ការចងចាំនៃទីក្រុង ត្រូវបានបង្ហាញជាភាសាដែលជិតស្និទ្ធនឹងជីវិតសម័យទំនើប។
ម៉ូដសម្លៀកបំពាក់មួយក្នុងកម្រងម៉ូដសម្លៀកបំពាក់ "គំនូរព្រេងនូវរដ្ឋធានី " របស់អ្នករចនា កាវ មិញទៀន (Cao Minh Tien) ផ្ទុកនូវការបំផុសគំនិតពីសម្រស់វប្បធម៌នៃរដ្ឋធានី ហាណូយ។ រូបថត៖ ខាញ់ឡុង / VNP
ម៉ូដសម្លៀកបំពាក់មួយក្នុងកម្រងម៉ូដសម្លៀកបំពាក់ "គំនូរព្រេងនូវរដ្ឋធានី "
របស់អ្នករចនា កាវ មិញទៀន (Cao Minh Tien)បានបង្ហាញនៅលើ catwalk លេចធ្លោជាមួយនឹងរចនាបទ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវម៉ូដសម្លៀកបំពាក់ប្រពៃណី រួមផ្សំជាមួយនឹងអារម្មណ៍សហសម័យ។
រូបថត៖ ខាញ់ឡុង / VNP
បានប្រើប្រាស់និមិត្តសញ្ញាពិសេសនៃរដ្ឋធានីហាណូយ លោក Adrianអាញ់ទួន (Anh Tuan) បានជ្រើសរើសរដូវផ្កាជាការបំផុសគំនិតសម្រាប់កម្រងម៉ូដសម្លៀកបំពាក់ "ហាណូយ៖ រដូវផ្កា" របស់គាត់។
ទីក្រុងហាណូយត្រូវបានផ្សារភ្ជាប់ជាមួយនឹងរដូវផ្កាជាច្រើនពេញមួយឆ្នាំ ដែលរដូវនីមួយៗនាំមកនូវរូបរាងពិសេសដល់ទីក្រុង។ ពីការបំផុសគំនិតនេះ អ្នករចនាបានភ្ជាប់រូបភាពនៃផ្កាជាមួយនឹងអាវផាយ (សម្លៀកបំពាក់ប្រពៃណីវៀតណាម) គំនូរ និងស្មារតីនៃវៀតណាមសហសម័យ។
ការរចនាអាវផាយពណ៌ប្រាក់ បង្ហាញពីភាពឆើតឆាយ និងភាពទំនើប ដែលត្រូវបានបង្ហាញនៅក្នុងកម្រងម៉ូដសម្លៀកបំពាក់ "ហាណូយផ្កាតាមរដូវ " របស់អ្នករចនា Adrian អាញ់ទួន (Anh Tuan)។ រូបថត៖ ខាញ់ឡុង / VNP
តាមរយៈកម្រងម៉ូដសម្លៀកបំពាក់ កត្តាប្រពៃណីត្រូវបានដាក់ក្នុងបរិបទថ្មីមួយ ដោយហេតុនេះពង្រីករៀងរ៉ាវអំពី ម៉ូដសម្លៀកបំពាក់វៀតណាម និងសមត្ថភាពសមហរណកម្ម ជាមួយនិន្នាការច្នៃប្រឌិតអន្តរជាតិ។
ចំណុចរួមមួយ នៃកម្រងម៉ូដសម្លៀកបំពាក់ គឺការប្រើប្រាស់រូបភាពគឺ បេតិកភណ្ឌ ដែលមិនត្រឹមតែពីការរក្សារូបភាពដែលធ្លាប់ស្គាល់។ ផ្ទុយទៅវិញ វាពាក់ព័ន្ធនឹងការសម្របខ្លួន ប្រកបដោយភាពច្នៃប្រឌិតដែលស្របនឹងភាសាសិល្បៈសហសម័យ ដោយធានាថា តម្លៃទាំងនេះនៅតែបន្តមានវត្តមាននៅក្នុងជីវិតសព្វថ្ងៃនេះ។ភ្ញៀវទេសចរអន្តរជាតិបានទស្សនាកម្មវិធី "ពណ៌នៃទីក្រុងហាណូយ" និងថតរូបពេលវេលាដ៏គួរឱ្យចងចាំ។ រូបថត៖ ខាញ់ឡុង / VNP
លោកស្រី ឡេ ធិអាញម៉ាយ (Le Thi Anh Mai) អនុប្រធានមន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ ប្រគល់ផ្កាដល់អ្នករចនា
និងតារាបង្ហាញម៉ូដ ដែលចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ "ពណ៌នៃទីក្រុងហាណូយ"។
រូបថត៖ ខាញ់ឡុង / VNP
"ពណ៌នៃទីក្រុងហាណូយ- The Color of Hanoi " បង្ហាញថា ម៉ូដសម្លៀកបំពាក់ក៏ជាមធ្យោបាយមួយ ដើម្បីរៀបរាប់រឿងរ៉ាវអំពីបេតិកភណ្ឌផងដែរ។ តាមរយៈសម្លៀកបំពាក់ និងការរចនា តម្លៃដែលស្ថិតក្នុងលំហវប្បធម៌ អាចត្រូវបាននាំមកឱ្យកាន់តែជិតស្និទ្ធនឹងសាធារណជន ខណៈពេលដែលក៏បង្ហាញពីការអភិវឌ្ឍរបស់រដ្ឋធានីហាណូយ ដែលមានស្លាកស្នាមវប្បធម៌ផ្ទាល់ខ្លួន និងបើកចំហចំពោះទំនាក់ទំនងជាមួយពិភពលោក./.
- អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង / VNP