ព័ត៌មាន

ការនាំចេញត្រីប្រារបស់វៀតណាមកំពុងឆ្ពោះទៅសម្រេចបានគោលដៅ២,៤ពាន់លានដុល្លាអាមេរិក

នាដើមឆ្នាំ ២០១៩នេះ ថ្វីត្បិតតែតម្លៃនាំចេញពីត្រីប្រារបស់វៀតណាមបានធ្លាក់ចុះតិចតួចក៏ដោយ ប៉ុន្តែនៅតែរក្សាក្នុងកម្រិតបង្គួរ ដើម្បីធានាបាននូវប្រាក់ចំណេញសម្រាប់កសិករ។


ការនាំចេញត្រីប្រារបស់វៀតណាមកំពុងឆ្ពោះទៅសម្រេចបានគោលដៅ ២,៤ ពាន់លានដុល្លាអាមេរិក


សមាគមកែច្នៃនិងនាំចេញជលផលរបស់វៀតណាមបានចាត់ទុកថា រយៈពេលថ្មីៗនេះ ការនាំចេញផលនេសាទរបស់វៀតណាមកំពុងទទួលបានសញ្ញាវិជ្ជមាន ពោលគឺកសិករ ចិញ្ចឹមត្រីប្រា អាចរកប្រាក់ចំណូលពី ៨០០០ - ១៤.០០០ ដុងក្នុងមួយគីឡូក្រាមសម្រាប់ឆ្នាំ២០១៨។  នេះត្រូវបានចាត់ទុកថាជាកម្រិតប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមកផងដែរ។
 

យោងតាមលោក Duong Nghia Quoc ប្រធានសមាគមត្រីប្រាវៀតណាមថា ឧស្សាហកម្មត្រីប្រាទទួលបានជំហានលោតផ្លោះ អំពីតម្លៃនាំចេញ ដោយទទួលបានប្រាក់ចំណូល ២,២៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ហើយទិន្នផលវត្ថុធាតុដើមទទួលបានជាង ១,៣ លានតោន។ ជាមួយនឹងទំនោអំណោយផលនេះ ស្ថាប័នមានសមត្ថកិច្ចបានកំណត់ទិសដៅសម្រាប់ការនាំចេញត្រីប្រាក្នុងឆ្នាំ ២០១៩ គឺសម្រេចបាន ២,៤ ពាន់ លានដុល្លារ​អាមេរិក៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម


top