សក្តានុពលមូលដ្ឋាន ការនាំចេញចេកអំបូងលឿង 25/07/2016 សព្វថ្ងៃស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen) កំពុងបានអភិវឌ្ឍន៍ដំណាំចេកអំបូងលឿង ចាត់ទុកជាទិសដៅអាទិភាពមួយ ក្នុងការបង្វែរចនាសម្ព័ន្ធដំណាំដាំនៅមូលដ្ឋាននេះ ដោយមានគម្រោងផែនការបង្កើនតំបន់ផលិតទំនិញនៅភូមិឃុំជាច្រើនដូចជា៖ ទឺយឹន(Tu Dan) ដាយតឹប (Dai Tap) ដុងកើត(Dong Ket) ដុងនិញ (Dong Ninh) ។ល។ ប៉ុន្មានឆ្នាំថ្មីៗនេះ ចេកអំបូងលឿងក្លាយជាដំណាំសេដ្ឋកិច្ចស្នូល ជាប្រភពចំណូលចម្បងរបស់ប្រជាជននៅស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen) ថវិកាសម្រាប់វិនិយោគដាំចេកអំបូងលឿងក្នុង១ហិកតា មិនដល់២០លានដុងផង ប៉ុន្តែប្រាក់ចំណេញអាចឡើងដល់ជិត២០០លានដុងក្នុងមួយឆ្នាំ។ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនាំមុខ ក្នុងការនាំយកចេកអំបូងលឿងមកដាំនៅមូលដ្ឋាន បងផាមណាំងថាញ (Pham Nang Thanh) នៅឃុំដាយតឹប (Dai Tap) ស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន( Hung Yen) ឲ្យដឹងថា ចេកអំបូងលឿងមានខួបកាលសេដ្ឋកិច្ចរយៈពេលខ្លី កម្រិតវិនិយោគមិនខ្ពស់ បច្ចេកទេសងាយស្រួលមិនពិបាក។ ទន្ទឹមនោះ ទីផ្សារប្រើប្រាស់ចេកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ សម្រាប់ផលិតផលស្រស់និងកែច្នៃ។ ហេតុនេះ ដាំចេកនឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ជូនអ្នកដាំ។ បងថាញ (Thanh) ចាប់ផ្តើមដាំដំណាំចេកតាមបែប VietGap តាំងពីឆ្នាំ២០១៤។ វិនិយោគបច្ចេកទេសស្រោចទឹកដោយស្វាយប្រវត្តិ រានបាញ់ទឹកធ្វើសន្សើម ទាញយកទឹកពីប្រព័ន្ធព្រែកប្រឡាយ និងអណ្តូងស្វានមានជម្រៅជាង៤០ម៉ែត្រ ប្រព័ន្ធនេះជួយកាត់បន្ថយបរិមាណប្រើជី កាត់បន្ថយកម្លាំងពលកម្ម តែមានប្រសិទ្ធភាពខ្ពស់។ ជាមធ្យមពី៣ដល់៤ថ្ងៃ ប្រព័ន្ធស្រោចទឹកដោយស្វាយប្រវត្តិ នឹងបើកឡើងស្រោចស្រប់ម្តង។ ចេកអំបូងលឿង ជាដំណាំសេដ្ឋកិច្ចស្នូល ហើយក៏ជាប្រភពចំណូលចម្បងរបស់ប្រជាជន នៅស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen)។ ផ្ទៃដីដាំដំណាំចេកលឿង របស់ស្រុកខ្វាយចូវ (Khoai Chau) មាននៅគ្រប់ទីកន្លែងក្នុងស្រុក ប៉ុន្តែប្រមូលផ្តុំចម្បង នៅតាមតំបន់ដីឆ្នេរ មាត់ព្រែក។ ដើមចេកមានផ្លែធំល្អ ស្មើរនិងស្អាត ត្រៀមដល់ថ្ងៃប្រមូលផល។ ប្រព័ន្ធស្រោចទឹកដោយស្វាយប្រវត្តិ នៅចំការចេក ធានារក្សាគ្រប់កម្រិតសំណើមឲ្យដើមចេកក្នុងរដូវប្រាំង។ ដើមចេកក្រោយពីកាប់ស្ទងផ្លែប្រមូលផល នឹងបានកាប់ជម្រះចោល ដើម្បី ដាំចេកថ្មីបន្ត។ ផ្លែចេកក្រោយពីប្រមូលផលបាននាំយកទៅរោងចក្រ ដើម្បីដំណើរការធ្វើប្រព្រឹត្តិកម្មឲ្យក្លាយជាផលិតផលនាំចេញ។ កម្មករក្នុងក្រុមហ៊ុនធ្វឹនតឹមថាញ (Thuan Tam Thanh) (3T) កំពុងអនុវត្តដំណាក់កាលលាងសម្អាត កាត់ជាស្និត និងវិចខ្ចប់ដាក់ក្នុងប្រអប់។ ក្រោយពីបានលាងជម្រះស្អាត បានយកទៅជ្រលក់ចូលក្នុងសូលុយស្យង Tecto ០,២% ស្និតចេកទាំងអស់បានទុកឲ្យស្ងួតទឹក ហើយដាក់ចូលទៅក្នុងធុងក្រដាស។ សំខាន់បំផុត ដើម្បីផ្លែចេកអាចនាំចេញទៅបាន គឺត្រូវជៀសវាងសត្វល្អិតជញ្ជក់ជ័រពីផ្លែចេកខ្ចី ជៀសមិនឲ្យសន្សើមប្រៃធ្វើជាំសម្បក ធានាផ្លែចេកក្លាយជាផលិតផលមានពណ៌សម្បុរស្រស់ធម្មជាតិ។ ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត ធ្វឹនតឹមថាញ (Thuan Tam Thanh) (ពាណិជ្ជសញ្ញា 3T ស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen)) រាល់ថ្ងៃនាំចេញផ្លែចេកផ្ទាល់ទៅកាន់ប្រទេស ដែលជាដៃគូប្រហែល២០តោនដូចជា៖ រុស្ស៊ី ម៉ាឡេស៊ី កូរេខាងត្បូង និងប្លុកប្រទេសអារ៉ាប់។ល។ ដើមឆ្នាំ២០១៥ បងទទួលបណ្ណកំណត់សម្គាល់ផលិតចេកតាមបែប VietGap ចំនួន៣០ហិតតា ដោយមាន១,៥០០តោនផ្លែចេកក្នុងមួយឆ្នាំ។ តាមបងថាញ (Thanh) បច្ចេកទេសដាំចេកទាំងអស់ សព្វថ្ងៃកំពុងបានអនុវត្តកូនពូជបន្សាំជាលិកា កូនពូជបានផលិត បង្កាត់ពូជនៅក្នុងបន្ទប់ពិសោធន៍ទាំងស្រុង។ ប្រើប្រាស់វិធីសាស្រ្តនេះ អាចម្ចាស់ការទាំងស្រុងក្នុងការងារប្រមូលផល ជៀសវាងបានភាពខូចខាត។ ដោយលក្ខណៈនៅវាលទំនាប ដង់ស៊ីតេដាំដំណាំសមស្របគឺ ១,៨ គុណ ១,៨ ម៉ែត្រ ប្រហាក់ប្រហែល៣.៥០០ដើម ក្នុងមួយហិកតា។ ក្រោយពីដាំរួចស្រេច ត្រូវផ្អាប់សំរាមឲ្យដើមចេក និងស្រោចទឹករក្សាកម្រិតសំណើម ដើម្បីដើមចេកឆាប់ចេញឫស្ស ចំការចេកត្រូវបានថែទាំជាប្រចាំ ធានាដើមចេកលូតលាស់ល្អ ឆាប់ចេញត្រយូង និងផ្តល់ទិន្នផលខ្ពស់។ តម្រូវការជាតិបំប៉ន់សម្រាប់ដើមចេកខ្ពស់បង្គួរ ពិសេសជីប៉ូតាស្យូម ជីអ៊ូរ៉េ ជាជីវជាតិមានឥទ្ធិពលយ៉ាងខ្លាំង ដល់រយៈកាលដើមលូតលាស់ ទិន្នផលផ្លែចេក គុណភាព សមត្ថភាពដឹកជញ្ជូន ព្រមទាំងការរក្សាផ្លែចេកផងដែរ។ ប្រភេទជីទាំងនេះ ក្រោយពីបាចរួចត្រូវលុបជៀសវាងការបាត់បង់ ដោយសារអុកស៊ីដកម្ម។ ជីសារីរាង្គអាចបាចតាមចន្លោះ ដាក់បាត។ ក្រៅពីបន្ថែមជាតិបំប៉ន់ឲ្យដើមចេក ជីមីក្រូសារជាតិគ្រប់ប្រភេទ ដោយបាចផ្ទាល់ចុះដី ឬបាញ់ទឹកលើសន្លឹករួមជាមួយថ្នាំការពាររុក្ខជាតិ។ សព្វថ្ងៃ បងថាញ(Thanh) បានចុះឈ្មោះអាជីវកម្មឯកជន បង្កើតសហគ្រាសចេក 3T (សរសេរកាត់ពីអក្សរធ្វឹនតឹមថាញ (Thuan Tam Thanh)) រាល់ថ្ងៃនាំចេញផ្លែចេកផ្ទាល់ទៅកាន់ប្រទេស ដែលជាដៃគូប្រហែល២០តោនដូចជា៖ រុស្ស៊ី ម៉ាឡេស៊ី កូរេខាងត្បូង និងប្លុកប្រទេសអារ៉ាប។ល។ តាមលោកង្វៀនវ៉ាន់ដាត (Nguyen Van Dat) ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅស្រុកខ្វាយចូវ (Khoai Chau) គឺចាប់តាំងពីពង្រាយគម្រោងការ “បង្កើត គ្រប់គ្រង និងអភិវឌ្ឍន៍យីហោ “ចេកអំបូងលឿងខ្វាយចូវ (Khoai Chau)” មកដល់សព្វថ្ងៃផ្ទៃដីដាំដំណាំចេកអំបូងលឿង របស់ស្រុក បានកើនឡើងប្រហែល៥០០ហិកតា។ អភិវឌ្ឍន៍ចេកអំបូង បានស្រុកខ្វាយចូវ (Khoai Chau) ចាត់ទុកជាទិសដៅអាទិភាពក្នុងការងារបង្វែរចនាសម្ពន្ធដំណាំ រៀងរាល់ឆ្នាំបរិមាណផលសម្រេចជាង៣០.០០០តោន មានតម្លៃជាង២០០ពាន់លានដុង។ ស្រុកខ្វាយចូវ (Khoai Chau) កំពុងឡើងផែនការ និងអភិវឌ្ឍន៍ដំណាំចេកអំបូងលឿង ក្លាយជាតំបន់ផលិតទំនិញ ដំណាំស្នូល នាំមកសេដ្ឋកិច្ចជូនមូលដ្ឋាន៕ អត្ថបទ៖ ក្វិញអាញ រូបថត៖ ត្រឹនកុងដាត

សព្វថ្ងៃស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen) កំពុងបានអភិវឌ្ឍន៍ដំណាំចេកអំបូងលឿង ចាត់ទុកជាទិសដៅអាទិភាពមួយ ក្នុងការបង្វែរចនាសម្ព័ន្ធដំណាំដាំនៅមូលដ្ឋាននេះ ដោយមានគម្រោងផែនការបង្កើនតំបន់ផលិតទំនិញនៅភូមិឃុំជាច្រើនដូចជា៖ ទឺយឹន(Tu Dan) ដាយតឹប (Dai Tap) ដុងកើត(Dong Ket) ដុងនិញ (Dong Ninh) ។ល។ ប៉ុន្មានឆ្នាំថ្មីៗនេះ ចេកអំបូងលឿងក្លាយជាដំណាំសេដ្ឋកិច្ចស្នូល ជាប្រភពចំណូលចម្បងរបស់ប្រជាជននៅស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen) ថវិកាសម្រាប់វិនិយោគដាំចេកអំបូងលឿងក្នុង១ហិកតា មិនដល់២០លានដុងផង ប៉ុន្តែប្រាក់ចំណេញអាចឡើងដល់ជិត២០០លានដុងក្នុងមួយឆ្នាំ។ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនាំមុខ ក្នុងការនាំយកចេកអំបូងលឿងមកដាំនៅមូលដ្ឋាន បងផាមណាំងថាញ (Pham Nang Thanh) នៅឃុំដាយតឹប (Dai Tap) ស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន( Hung Yen) ឲ្យដឹងថា ចេកអំបូងលឿងមានខួបកាលសេដ្ឋកិច្ចរយៈពេលខ្លី កម្រិតវិនិយោគមិនខ្ពស់ បច្ចេកទេសងាយស្រួលមិនពិបាក។ ទន្ទឹមនោះ ទីផ្សារប្រើប្រាស់ចេកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ សម្រាប់ផលិតផលស្រស់និងកែច្នៃ។ ហេតុនេះ ដាំចេកនឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ជូនអ្នកដាំ។ បងថាញ (Thanh) ចាប់ផ្តើមដាំដំណាំចេកតាមបែប VietGap តាំងពីឆ្នាំ២០១៤។ វិនិយោគបច្ចេកទេសស្រោចទឹកដោយស្វាយប្រវត្តិ រានបាញ់ទឹកធ្វើសន្សើម ទាញយកទឹកពីប្រព័ន្ធព្រែកប្រឡាយ និងអណ្តូងស្វានមានជម្រៅជាង៤០ម៉ែត្រ ប្រព័ន្ធនេះជួយកាត់បន្ថយបរិមាណប្រើជី កាត់បន្ថយកម្លាំងពលកម្ម តែមានប្រសិទ្ធភាពខ្ពស់។ ជាមធ្យមពី៣ដល់៤ថ្ងៃ ប្រព័ន្ធស្រោចទឹកដោយស្វាយប្រវត្តិ នឹងបើកឡើងស្រោចស្រប់ម្តង។ ចេកអំបូងលឿង ជាដំណាំសេដ្ឋកិច្ចស្នូល ហើយក៏ជាប្រភពចំណូលចម្បងរបស់ប្រជាជន នៅស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen)។ ផ្ទៃដីដាំដំណាំចេកលឿង របស់ស្រុកខ្វាយចូវ (Khoai Chau) មាននៅគ្រប់ទីកន្លែងក្នុងស្រុក ប៉ុន្តែប្រមូលផ្តុំចម្បង នៅតាមតំបន់ដីឆ្នេរ មាត់ព្រែក។ ដើមចេកមានផ្លែធំល្អ ស្មើរនិងស្អាត ត្រៀមដល់ថ្ងៃប្រមូលផល។ ប្រព័ន្ធស្រោចទឹកដោយស្វាយប្រវត្តិ នៅចំការចេក ធានារក្សាគ្រប់កម្រិតសំណើមឲ្យដើមចេកក្នុងរដូវប្រាំង។ ដើមចេកក្រោយពីកាប់ស្ទងផ្លែប្រមូលផល នឹងបានកាប់ជម្រះចោល ដើម្បី ដាំចេកថ្មីបន្ត។ ផ្លែចេកក្រោយពីប្រមូលផលបាននាំយកទៅរោងចក្រ ដើម្បីដំណើរការធ្វើប្រព្រឹត្តិកម្មឲ្យក្លាយជាផលិតផលនាំចេញ។ កម្មករក្នុងក្រុមហ៊ុនធ្វឹនតឹមថាញ (Thuan Tam Thanh) (3T) កំពុងអនុវត្តដំណាក់កាលលាងសម្អាត កាត់ជាស្និត និងវិចខ្ចប់ដាក់ក្នុងប្រអប់។ ក្រោយពីបានលាងជម្រះស្អាត បានយកទៅជ្រលក់ចូលក្នុងសូលុយស្យង Tecto ០,២% ស្និតចេកទាំងអស់បានទុកឲ្យស្ងួតទឹក ហើយដាក់ចូលទៅក្នុងធុងក្រដាស។ សំខាន់បំផុត ដើម្បីផ្លែចេកអាចនាំចេញទៅបាន គឺត្រូវជៀសវាងសត្វល្អិតជញ្ជក់ជ័រពីផ្លែចេកខ្ចី ជៀសមិនឲ្យសន្សើមប្រៃធ្វើជាំសម្បក ធានាផ្លែចេកក្លាយជាផលិតផលមានពណ៌សម្បុរស្រស់ធម្មជាតិ។ ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត ធ្វឹនតឹមថាញ (Thuan Tam Thanh) (ពាណិជ្ជសញ្ញា 3T ស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen)) រាល់ថ្ងៃនាំចេញផ្លែចេកផ្ទាល់ទៅកាន់ប្រទេស ដែលជាដៃគូប្រហែល២០តោនដូចជា៖ រុស្ស៊ី ម៉ាឡេស៊ី កូរេខាងត្បូង និងប្លុកប្រទេសអារ៉ាប់។ល។ ដើមឆ្នាំ២០១៥ បងទទួលបណ្ណកំណត់សម្គាល់ផលិតចេកតាមបែប VietGap ចំនួន៣០ហិតតា ដោយមាន១,៥០០តោនផ្លែចេកក្នុងមួយឆ្នាំ។ តាមបងថាញ (Thanh) បច្ចេកទេសដាំចេកទាំងអស់ សព្វថ្ងៃកំពុងបានអនុវត្តកូនពូជបន្សាំជាលិកា កូនពូជបានផលិត បង្កាត់ពូជនៅក្នុងបន្ទប់ពិសោធន៍ទាំងស្រុង។ ប្រើប្រាស់វិធីសាស្រ្តនេះ អាចម្ចាស់ការទាំងស្រុងក្នុងការងារប្រមូលផល ជៀសវាងបានភាពខូចខាត។ ដោយលក្ខណៈនៅវាលទំនាប ដង់ស៊ីតេដាំដំណាំសមស្របគឺ ១,៨ គុណ ១,៨ ម៉ែត្រ ប្រហាក់ប្រហែល៣.៥០០ដើម ក្នុងមួយហិកតា។ ក្រោយពីដាំរួចស្រេច ត្រូវផ្អាប់សំរាមឲ្យដើមចេក និងស្រោចទឹករក្សាកម្រិតសំណើម ដើម្បីដើមចេកឆាប់ចេញឫស្ស ចំការចេកត្រូវបានថែទាំជាប្រចាំ ធានាដើមចេកលូតលាស់ល្អ ឆាប់ចេញត្រយូង និងផ្តល់ទិន្នផលខ្ពស់។ តម្រូវការជាតិបំប៉ន់សម្រាប់ដើមចេកខ្ពស់បង្គួរ ពិសេសជីប៉ូតាស្យូម ជីអ៊ូរ៉េ ជាជីវជាតិមានឥទ្ធិពលយ៉ាងខ្លាំង ដល់រយៈកាលដើមលូតលាស់ ទិន្នផលផ្លែចេក គុណភាព សមត្ថភាពដឹកជញ្ជូន ព្រមទាំងការរក្សាផ្លែចេកផងដែរ។ ប្រភេទជីទាំងនេះ ក្រោយពីបាចរួចត្រូវលុបជៀសវាងការបាត់បង់ ដោយសារអុកស៊ីដកម្ម។ ជីសារីរាង្គអាចបាចតាមចន្លោះ ដាក់បាត។ ក្រៅពីបន្ថែមជាតិបំប៉ន់ឲ្យដើមចេក ជីមីក្រូសារជាតិគ្រប់ប្រភេទ ដោយបាចផ្ទាល់ចុះដី ឬបាញ់ទឹកលើសន្លឹករួមជាមួយថ្នាំការពាររុក្ខជាតិ។ សព្វថ្ងៃ បងថាញ(Thanh) បានចុះឈ្មោះអាជីវកម្មឯកជន បង្កើតសហគ្រាសចេក 3T (សរសេរកាត់ពីអក្សរធ្វឹនតឹមថាញ (Thuan Tam Thanh)) រាល់ថ្ងៃនាំចេញផ្លែចេកផ្ទាល់ទៅកាន់ប្រទេស ដែលជាដៃគូប្រហែល២០តោនដូចជា៖ រុស្ស៊ី ម៉ាឡេស៊ី កូរេខាងត្បូង និងប្លុកប្រទេសអារ៉ាប។ល។ តាមលោកង្វៀនវ៉ាន់ដាត (Nguyen Van Dat) ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅស្រុកខ្វាយចូវ (Khoai Chau) គឺចាប់តាំងពីពង្រាយគម្រោងការ “បង្កើត គ្រប់គ្រង និងអភិវឌ្ឍន៍យីហោ “ចេកអំបូងលឿងខ្វាយចូវ (Khoai Chau)” មកដល់សព្វថ្ងៃផ្ទៃដីដាំដំណាំចេកអំបូងលឿង របស់ស្រុក បានកើនឡើងប្រហែល៥០០ហិកតា។ អភិវឌ្ឍន៍ចេកអំបូង បានស្រុកខ្វាយចូវ (Khoai Chau) ចាត់ទុកជាទិសដៅអាទិភាពក្នុងការងារបង្វែរចនាសម្ពន្ធដំណាំ រៀងរាល់ឆ្នាំបរិមាណផលសម្រេចជាង៣០.០០០តោន មានតម្លៃជាង២០០ពាន់លានដុង។ ស្រុកខ្វាយចូវ (Khoai Chau) កំពុងឡើងផែនការ និងអភិវឌ្ឍន៍ដំណាំចេកអំបូងលឿង ក្លាយជាតំបន់ផលិតទំនិញ ដំណាំស្នូល នាំមកសេដ្ឋកិច្ចជូនមូលដ្ឋាន៕ អត្ថបទ៖ ក្វិញអាញ រូបថត៖ ត្រឹនកុងដាត