ព័ត៌មាន

ការនាំចេញកសិផល រុក្ខផល និងជលផល ត្រូវបានប៉ាន់ស្មានអាចសម្រេចបានជាង ៥,៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ តម្លៃសរុបនាំចូលនិងនាំចេញ កសិផល រុក្ខផល និងជលផល ប៉ាន់ស្មានសម្រេចបានប្រមាណ ៩,៧ ពាន់លានដុល្លារដែរ ដោយក្នុងនោះ ទំហំនាំចេញគឺប្រមាណ ៥,៣៤ ពាន់លានដុល្លារនិងទំហំនាំចូលប្រមាណ ៤,៣ ពាន់លានដុល្លារ។
 

រូបថតឧទាហរណ៍ (ប្រភព៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម)



ទំនិញមួយចំនួនមុខដូចជា អង្ករនិងដំឡូងមីគឺទិន្នផលនាំចេញបានកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ដោយក្នុងនោះ ការនាំចេញអង្ករសម្រេចបាន ៨៩០ ពាន់តោន (កើន ២៧%) ម្រេចបាន ៤១០ លានដុល្លារ (កើន ៣៣%)។

ការនាំចេញដំឡូងមីសម្រេចបាន ១៣០ ពាន់តោន (កើន ៤០%) សម្រេចបាន ២៧ លានដុល្លារ (កើន ៧០%) ។ បណ្ដាមុខទំនិញរុក្ខផលនាំចេញសំខាន់ៗក៏កើនឡើងផងដែរ។ ក្នុងនោះ តម្លៃឈើនឹងផលិតផលឈើសម្រេចបាន ១,៥៣ ពាន់លានដុល្លារ (កើន ១០%)ជាដើម។

នាបច្ចុប្បន្ននេះ ទីផ្សារនាំចេញទំនិញកសិផល រុក្ខផល និងជលផលសំខាន់ចំនួន ៤ របស់វៀតណាមគឺ ចិន អាមេរិក សហភាពអឺរ៉ុប និងអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top