ព័ត៌មាន

ការនាំចេញកសិ រុក្ខ ជលផល ក្នុងរយៈពេល ១០ ខែទទួលបានជាង ៣៣​ពាន់លានដុល្លារអាមេរិក

ហេតុដូច្នេះហើយ អភិរេកពាណិជ្ជកម្ម កសិ រុក្ខ ជលផលទទួលបាន ៧,៣ ពាន់លានដុល្លារ ពោលគឺកើនឡើង ៦៦៤ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 

ការនាំចេញកសិ រុក្ខ ជលផល ក្នុងរយៈពេល ១០ ខែទទួលបានជាង ៣៣ពាន់លានដុល្លារអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់នាំចេញ នាំចូលលើទំនិញ កសិក រុក្ខ ជលផលវៀតណាម ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៩ ត្រូវបានប៉ាន់ប្រមាណថាទទួលបានជាង ៥៩ ពាន់លានដុល្លារអាមេរិកដែលក្នុងនោះតម្លៃប្រាក់នាំចេញទទួលបានជាង ៣៣ ពាន់លានដុល្លារអាមេរិក នាចូលទទួលបាន ២៥,៩ ពាន់លានដុល្លារអាមេរិក។ ហេតុដូច្នេះហើយ អភិរេកពាណិជ្ជកម្ម កសិ រុក្ខ ជលផលទទួលបាន ៧,៣ ពាន់លានដុល្លារពោលគឺកើនឡើង ៦៦៤ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតមកដល់ពេលនេះ វិស័យកសិកម្មមាន ៦ ក្រុម / ផលិតផលដែលមានតម្លៃនាំចេញជាង ២ ពាន់លានដុល្លារអាមេរិក។

នាពេលខាងមុខ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងជួយឧបត្ថម្ភយ៉ាងសកម្មដល់សហគ្រាស ក្នុងការប្រតិបត្តិការនិងទាញយកឱកាសនៃបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រកបដោយជោគជ័យផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top