ព័ត៌មាន

ការនាំចេញ-នាំចូល អាចឈានដល់សម្រេចបាន ៩០០ ពាន់លានដុល្លារ

យោងតាមទិន្នន័យថ្មីបំផុតរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងរយៈពេល ៩ ខែកន្លងទៅ ចំណូលនៃការនាំចេញនាំចូលរបស់វៀត ណាមបានឈានដល់ ៦៨០,៦ ពាន់លានដុល្លារអាមេរិក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរៀបចំសន្និសីទសារព័ត៌មានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ (រូបថត៖ Hanh Nhung/daibieunhandan.vn)

ក្នុងចំណោមទំនិញនាំចេញទាំង ៣២ មុខ ដែលសម្រេចបានជាង ១ ពាន់លានដុល្លារអាមេរិក គឺមានទំនិញចំនួន ៧ មុខ សម្រេចបានជាង ១០ ពាន់លានដុល្លារអាមេរិក ជាមួយនឹងទីផ្សារនាំចេញសំខាន់ៗរួមមាន៖ សហរដ្ឋ អាមេរិក ចិន សហភាពអឺរ៉ុប អាស៊ាន ជប៉ុន ...។ ប្រការនេះបង្ហាញពីកំណើនដ៏រឹងមាំ បញ្ជាក់ពីតួនាទីនាំមុខនិងជាសសរស្តម្ភ ក្នុងសកម្មភាពនាំចេញរបស់ប្រទេស។

យថាទស្សន៍សម្រាប់ប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍ថា នឹងបន្តមានភាពវិជ្ជមាន ខណៈដែលអង្គភាពអាជីវកម្មវៀតណាមបានចាប់យកឱកាសយ៉ាងសកម្មពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្លាស់ប្តូរការបញ្ជាទិញពីប្រទេសក្នុងតំបន់។ ពោលគឺ ការនាំចេញទំនងជានឹងបន្តជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនបើមិនមានការប្រែប្រួលខុសពីធម្មតាទេ ចំណូលនាំចូល-នាំចេញសរុបនៃទំនិញពេញមួយឆ្នាំត្រូវបានរំពឹងថា នឹងឈានដល់ការសម្រេចបានប្រហែល ៩០០ ពាន់លានដុល្លារអាមេរិកជាពុំខាន៕


top