ព័ត៌មាន

ការនាំចូល និងនាំចេញទំនិញតាមសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់អាស៊ី

យោងតាមការស្ថិតិថ្មីបំផុតរបស់សភាពាណិជ្ជកម្មអាមេរិក (AmCham) បង្ហាញថា បរិមាណទំនិញនាំចូល និងនាំចេញតាមផ្លូវសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់អាស៊ី។

យោងតាមតំណាងនាយកដ្ឋានដែនសមុទ្រ (ក្រសួងគមនាគមន៍និងដឹកជញ្ជូន) លទ្ធផលនេះគឺដោយសារតែក្នុងរយៈពេលកន្លងមក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្ររបស់វៀតណាមមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ក្នុងលក្ខណៈទំនើប រួមចំណែកលើកកំពស់គុណភាពទំនិញ និងសេវាកម្ម ក៏ដូចជាកម្លាំងប្រកួតប្រជែង បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់។ វិនិយោគិនជាច្រើនប្រកបប្រតិបត្តិការកំពង់ផែសមុទ្រនិងក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់ពិភពលោកបានចូលរួមវិនិយោគលើការកសាងនិងធ្វើអាជីវកម្មកំពង់ផែសមុទ្រនៅវៀតណាម ដូចជា៖ សម្ព័ន្ធក្រុមហ៊ុន PSA-សិង្ហបុរី (ក្រុមអាជីវកម្មលេខ ៣ លើពិភពលោក) ធ្វើការវិនិយោគ និងប្រតិបត្តិការកំពង់ផែ SP-PSA; សម្ព័ន្ធក្រុមហ៊ុន APMT  -  ដាណឺម៉ាក (ប្រតិបត្តិករកំពង់ផែលេខ ២ របស់ពិភពលោក) វិនិយោគនៅកំពង់ផែ CMIT ល។ល។ ហើយកំពង់ផែទាំងអស់នេះ សុទ្ធតែស្ថិតនៅក្នុងខេត្ត Ba Ria - Vung Tau

យោងតាមនាយកដ្ឋានដែនសមុទ្រ ក្រៅពីខ្សែផ្លូវដឹកជញ្ជូនចំនួន ២៥ ទៅកាន់ទ្វីបអាមេរិក និងខ្សែផ្លូវចំនួន ៣ ទៅកាន់ទ្វីបអឺរ៉ុប ឥឡូវនេះ វៀតណាមមានផ្លូវដឹកជញ្ជូនក្នុងតំបន់អាស៊ីជាង ១០០ ដោយផ្តោតលើចង្កោមកំពង់ផែ Hai Phong, Quang Ninh, Da Nang, Quy Nhon, Quang Nam, ទីក្រុងហូជីមិញ, Vung Tau ។ បច្ចុប្បន្ន វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីដែលមានផ្លូវដឹកជញ្ជូនធំជាងគេនៅក្នុងតំបន់។ សមត្ថភាពនៃកំពង់ផែសមុទ្ររបស់វៀតណាមគឺជាមូលដ្ឋានសម្រាប់ខ្សែដឹកជញ្ជូនដើម្បីប្រើប្រាស់កំពង់ផែសមុទ្រវៀតណាមជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ដឹកជញ្ជូនពិភពលោក៕


top