ព័ត៌មាន

ការធ្វើអាជីវកម្មប្រេងឧស្ម័នសម្រេចហួសគោលដៅ


 សកម្មភាពការរុករកធ្វើអាជីវកម្មប្រេងឧស្ម័ន (រូបថត៖ TTXVN)
 

បរិមាណ​ផ្ទុកបម្រុងប្រេងក្នុងឆមាសទី ១ ឆ្នាំ ២០២០ សម្រេចបាន ១១,៧ លានតោន ពោលគឺ​សម្រេច​បាន​គោល​ដៅទូទាំង​ឆ្នាំ។
 
សម្ព័ន្ធក្រុមហ៊ុន​ប្រេងឧស្ម័នវៀតណាម (PVN) បានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ ទិន្នផលធ្វើ​អាជីវកម្ម​សរុប​របស់​សម្ព័ន្ធក្រុមហ៊ុនសម្រេចបាន ១០,៧៣ លានតោន ពោលគឺហួសពីផែនការក្នុងឆមាសទី ១ ចំនួន ៤,២% ហើយ​ស្មើនឹង ៥២,៧% នៃផែនការទូទាំងឆ្នាំ។ ទន្ទឹមនឹងនេះ បរិមាណផ្ទុកបម្រុងប្រេងក្នុងឆមាស ទី ១ ឆ្នាំ ២០២០ សម្រេច​បាន ១១,៧ លានតោន ពោលគឺសម្រេចបានគោលដៅទូទាំងឆ្នាំ។
 
យោងតាមលោក ​Le Manh Hung អគ្គនាយកក្រុមហ៊ុន PVN បានឲ្យដឹងថា សកម្មភាព ធ្វើអាជីវកម្ម​ប្រេង​ឧស្ម័នត្រូវ​បាន​អនុវត្តន៍តាមផែនការ ពោលគឺសកម្មភាពធ្វើអាជីវកម្មប្រេងឧស្ម័នត្រូវបានធ្វើឱ្យប្រសើរឡើង ក្នុងកម្រិត​សម​ស្រប។ ទន្ទឹមនឹងនេះ អង្គភាពនានា នៃសម្ព័ន្ធក្រុមហ៊ុនសុទ្ធតែរក្សាបានដំណើរការធ្វើអាជីវកម្ម និងផលិត​កម្មធម្មតា​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top