ព័ត៌មាន

ការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវភារកិច្ច និងគោលដៅអភិវឌ្ឍ​ប្រទេស​ជាតិ

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជ្រួតជ្រៀបយ៉ាងស៊ីជម្រៅ ផ្លាស់​ប្តូរថ្មី​គំនិត ការយល់ដឹង និងសកម្មភាពទាក់ទងនឹងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ដូច្នេះហើយ សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវតម្រូវការអភិវឌ្ឍ​ប្រទេសជា​តិ ដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅកំណើនពីរខ្ទង់។​
លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ​ថ្លែងមតិដឹកនាំសន្និសីទ​។ រូបថត៖ VNA

កាលពីរសៀលថ្ងៃទី ៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិ​ដឹកនាំការធ្វើសមាហរណកម្មអន្តរជាតិ (គណៈកម្មាធិការដឹកនាំ) បានដឹកនាំកិច្ចប្រជុំនៃ​គណៈកម្មាធិការដឹកនាំ។ កិច្ច​ប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងបានតភ្ជាប់តាមអ៊ីនធឺណិតជាមួយគណៈកម្មាធិការប្រជាជននៃខេត្តនិងទី​ក្រុងទូទាំងប្រទេស និងភ្នាក់ងារតំណាងរបស់​វៀតណាមនៅឯ​បរទេស។

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជ្រួតជ្រៀបយ៉ាងស៊ីជម្រៅ ផ្លាស់​ប្តូរថ្មី​គំនិត ការយល់ដឹង និងសកម្មភាពទាក់ទងនឹងកិច្ចការបរទេស និងការធ្វើ​សមាហរណកម្ម​អន្តរជាតិក្នុងស្ថានភាពថ្មី។ ដូច្នេះហើយ សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវតម្រូវការអភិវឌ្ឍ​ប្រទេសជា​តិ ដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅកំណើនពីរខ្ទង់ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងនូវការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិ; ជំរុញខ្លាំងការទូតថាមពល និង​បច្ចេកវិទ្យាខ្ពស់។ល។

“​កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវតែបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រទេសជាតិ ដើម្បីឈាន​ចូលយុគសម័យនៃការស្ទុះឈានទៅមុខ ដោយដើរតួនាទីស្ថាបនា ជាកម្លាំងចលករ បើកចេញ​ឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍប្រទេស​ជាតិ ដោយរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាន​គោលដៅកំណើនពីរខ្ទង់; ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ឋានៈនិង​កិត្យានុភាពរបស់ប្រទេសជាតិ​នៅក្នុង​ស្ថានភាពនយោបាយពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ មិនត្រឹមតែតាមទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានឡើង និងនាំមុខគេ​ទៀត​ផង។ ទន្ទឹមនឹងនោះ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវតែរួមចំណែកក្នុងការអនុវត្ត គោលមាគ៌ាកិច្ច​ការបរទេសនៃ​មហាសន្និបាតបក្សលើកទី ១៤​ផងដែរ”៕


top