សមាជិកសភាពិភាក្សានៅសាលប្រជុំ។ (រូបថត៖ VNA)
ផ្តល់មតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ អង្គប្រជុំបាន ឯកភាពខ្ពស់ចំពោះការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣។ លោកស្រី Nguyen Thi Quyen Thanh សមាជិការដ្ឋសភានៃខេត្ត Vinh Long បានសង្កត់ធ្ងន់ថា៖ “ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ត្រូវបានរដ្ឋសភាអនុវត្តន៍ដោយប្រុង ប្រយ័ត្ន សត្យានុម័ត ប្រជាធិបតេយ្យ វិទ្យាសាស្រ្ត អនុវត្តន៍យ៉ាងគ្រប់គ្រាន់នូវនីតិវិធី ដែលបានកំណត់ដោយច្បាប់ រៀបចំ និងអនុវត្តន៍យ៉ាងហ្មត់ចត់ក្នុងប្រព័ន្ធនយោបាយ ទាំងមូល និងពិគ្រោះយោបល់យ៉ាងទូលំទូលាយពីប្រជាជនផងដែរ។ ជាពិសេស ការ ចលនាប្រជាជនឲ្យផ្ដល់មតិយោបល់តាមរយៈប្រព័ន្ធ VneID មិនត្រឹមតែជាការបោះ ជំហានដ៏ខ្លាំងក្លាក្នុងកំណែទម្រង់បែបបទរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការ ប្តេជ្ញាចិត្តក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកដែលបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង ដោយស្មារតីប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជន ត្រួតពិនិត្យ ប្រជាជនឃ្លាំមើល និងប្រជាជនទទួលបានផលប្រយោជន៍ទៀតផង”។
ទាក់ទងនឹងច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (ធ្វើវិសោធនកម្ម) អង្គប្រជុំបាន ឯកភាពជាមួយការធ្វើវិសោធនកម្មខ្លឹមសារទាក់ទងនឹងការរៀបចំអង្គភាពរដ្ឋបាល និង គំរូនៃការរៀបចំអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ លោក To Van Tam សមាជិកសភានៃ ខេត្ត Kon Tum បានឲ្យដឹងថា៖
“គោលជំហរនេះមិនកាត់បន្ថយតួនាទីនៃការគ្រប់គ្រងរដ្ឋ និងអភិបាលកិច្ចសង្គម នោះទេ ប៉ុន្តែបង្កើតមូលដ្ឋានសម្រាប់បង្រួមអង្គភាព បង្កើនប្រសិទ្ធភាពធនធាន លុប បំបាត់កម្រិតអន្តរការី កសាងអាជ្ញាធរដ៏ជិតស្និទ្ធជាមួយប្រជាជន និងដោះស្រាយការ ទាមទារស្របច្បាប់របស់ប្រជាជនឲ្យទាន់ពេលវេលា។ ការធ្វើស្ថាប័នភាវូបនីយកម្ម នូវគោលជំហរនេះរបស់បក្ស ក្នុងរដ្ឋធម្មនុញ្ញមានអត្ថន័យដ៏ធំធេងទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង”៕