ព័ត៌មាន

ការធ្វើលំហាត់សមការងារសុខាភិបាលដើម្បីត្រៀមរៀនចំមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម

លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ qdnd.vn)
 

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh (ទីក្រុងហាណូយ) បានប្រព្រឹត្តទៅពិធីចេញដំណើរនិងការធ្វើលំហាត់សមសុខាភិ បាលដើម្បីត្រៀមរៀបចំមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម។

អញ្ជើញថ្លែងក្នុងពិធីបើកការហាត់សមនេះ លោក Tran Quoc Vuong         សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានបញ្ជាក់ថា៖ ក្រសួងសុខាភិបាលវៀតណាម គួរតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាល ក្រសួងការពារប្រទេស និងតំបន់មូលដ្ឋាន ដើម្បីអនុវត្តយ៉ាងប្តូរផ្តាច់នូវកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ លោកបានសង្កត់ធ្ងន់ថា៖

« យើងចាំបាច់ត្រូវបង្កើនការត្រួតពិនិត្យបន្ថែមទៀតលើខ្សែបន្ទាត់ព្រំដែនលើផ្លូវគោក ផ្លូវទឹក ព្រមទាំងគ្រប់គ្រងលើការចេញចូលព្រំដែន និងការឆ្លងដែនខុសច្បាប់ ដែលបណ្តាលឱ្យមានការឆ្លងរីករាលដាលជំងឺរាតត្បាត Covid-19 នៅក្នុងសហគមន៍ផងដែរ។ លើសពីនេះទៀត ត្រូវគោរពយ៉ាងតឹងរឹងនឹងបទបញ្ជានៅតាមគ្រឹះស្ថានដាក់នៅដាច់ដោយឡែកនានា ដោយមិនអនុញ្ញាតឱ្យមានការរីករាលដាលដល់សហគមន៍ឡើយ។ ប្រសិនបើការរីករាលដាលកើតមានឡើង ត្រូវកេណ្ឌកម្លាំងទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតទាំងស្រុងនិងការពារកុំឱ្យជំងឺនេះរីករាល  ដាលយ៉ាងទូលំទូលាយ។ ខ្ញុំសូមស្នើថាបន្ទាប់ពីពិធីហាត់សមនេះ យើងត្រូវបន្តពិនិត្យរាល់ស្ថានការណ៍និងសេណារីយ៉ូនានា ដោយមានការសម្របសម្រួលជាមួយកំលាំងកងទ័ព នគរបាល គណៈកម្មការការពារនិងថែទាំសុខភាពសម្រាប់កម្មាភិបាលថ្នាក់មជ្ឈិម និងអង្គភាពពាក់ព័ន្ធនានា ដើម្បីធានាសុវត្ថិភាពសម្រាប់សុខភាពរបស់តំណាងនានា សំដៅចូលរួមចំណែកដល់ការរៀបចំមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ»៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម


top