ព័ត៌មាន

ការធានាគុណភាពនិងវឌ្ឍនភាពបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាពថ្មី

លោកប្រធានរដ្ឋបានអះអាងនូវការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល រួមចំណែកដល់សមិទ្ធិផលក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តដ៏មានសារៈសំខាន់នេះ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងអញ្ជើញថ្លែងមតិ (រូបថត៖ Thong Nhat/TTXVN)

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងសមាជិកគណៈកម្មាធិការដឹកនាំ (រូបថត៖ Thong Nhat/TTXVN)

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំរៀបចំគម្រោង បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាពថ្មីបានបើកសម័យប្រជុំលើកទី ១ ក្រោមអធិបតីភាពលោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ ដែលជាប្រធានគណៈកម្មាធិការដឹកនាំ។

ថ្លែងមតិក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេចក្តីសម្រេចចិត្តមជ្ឈិមទី ៨ នីតិកាលទី ១១ ដែលរហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីរយៈពេល ១០ ឆ្នាំ គឺចាំបាច់ត្រូវធ្វើការបូកសរុបនិងវាយតម្លៃឡើងវិញ ក្នុងស្ថានភាពធ្វើសមាហរ ណកម្មអន្តរជាតិស៊ីជម្រៅរបស់វៀតណាម ការអភិវឌ្ឍន៍របស់ប្រទេសជាតិនិងស្ថានភាពពិភពលោកបច្ចុប្បន្ន។

លោកប្រធានរដ្ឋបានអះអាងនូវការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល រួមចំណែកដល់សមិទ្ធិផលក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តដ៏មានសារៈសំខាន់នេះ។ តាមនោះ បានយកចិត្តទុកដាក់លើការកសាងស្ថាប័នអភិវឌ្ឍន៍ ពង្រឹងនិងពង្រីកកម្លាំងពលំនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ទន្ទឹមនឹងនោះ កិច្ចការបរទេសត្រូវបានពង្រឹង បន្តរក្សា និងពង្រឹងការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យ។ ការកសាង កម្លាំងនគរបាលប្រជាជនបដិវត្តន៍ ចំណាន ទំនើប។ ជាពិសេស កងកម្លាំងប្រដាប់អាវុធ កងទ័ព និងនគរបាលដែលបានរីកចម្រើនទាំងគុណភាពនិងបរិមាណ ហើយជាកម្លាំងស្នូលសម្រាប់ការពារមាតុប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top