ព័ត៌មាន

ការទូតវៀតណាម៖ ម្ចាស់ការ ច្នៃប្រឌិតដោយប្រសិទ្ធភាព និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ

សន្និសីទការទូតលើកទី ៣០ នឹងដាក់ចេញវិធានការសំដៅធ្វើសមាហរណកម្មប្រកបដោយជោគជ័យលើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។

 ទិដ្ឋភាពសន្និសីទការទូតលើកទី ៣០

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ សន្និសីទការទូតលើកទី ៣០ ដោយប្រធានបទការទូតវៀតណាម៖ ម្ចាស់ការ ច្នៃប្រឌិតដោយប្រសិទ្ធភាពនិងអនុវត្តន៍ជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ និងសន្និសីទកិច្ចការបរទេសលើកទី ១៩ ដោយប្រធានបទម្ចាស់ការ ច្នៃប្រឌិត ដើម្បីបម្រើការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនិងចីរភាពនឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ សន្និសីទទាំងនេះនឹងផ្ដោតទៅលើខ្លឹមសារ​​សំខាន់ៗដូចជា៖ វាយតម្លៃលើការអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ ស្ដីពីកិច្ចការ​បរទេសក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ  រិះរកវិធានការអនុវត្តន៍ដោយជោគជ័យនូវរាល់សេចក្ដីសម្រចចិត្ត​ នាពេលខាងមុខ ព្រមទាំងការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយ​និស្ត​វៀត​ណាម​។ សន្និសីទការទូតលើកទី ៣០ នឹងដាក់ចេញវិធានការសំដៅធ្វើសមាហរណកម្មប្រកបដោយជោគជ័យ លើក​កម្ពស់ឋានៈរបស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ សន្និសីទការទូតលើកទី ៣០ នឹងពិភាក្សានឹងរួមវិភាគទានក្នុងបព្វហេតុអភិវឌ្ឍន៍ប្រទេសេជាតិនិងបុព្វហេតុកសាង និងការពារមាតុ​ប្រទេស​វៀតណាមសង្គមនិយម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top