ព័ត៌មាន

ការទូតនៅតែជាផ្នែកសំខាន់តែងតែឈានមុខគេក្នុងរណសិរ្សកិច្ចការបរទេស

សន្និសីទការទូតលើកទី ៣១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែធ្នូនៅទីក្រុងហាណូយ។
 

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញផ្តល់បទសម្ភាសន៍ (រូបថត៖ Anh Huyen)


ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងឱកាសនៃព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ក្រឡេកមើលរយៈពេលនៃប្រវត្តិសាស្ត្របដិវត្តន៍របស់វៀតណាម វិស័យការទូតសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ជាពិសេសក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី រួមចំណែកកសាងទ្រព្យសម្បត្តិ សក្ដានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ។ លោករដ្ឋមន្ត្រីការបទេស Bui Thanh Son អញ្ជើញមានប្រសាសន៍ថា៖ “ការទូតបានរួមចំណែកបើកទូលាយនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូជាច្រើន។ មកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨៩ មានទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ដែនដីជាង ២៣០ ប្រទេស មានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ភាពជាដៃគូទូលំទូលាយជាមួយប្រទេសចំនួន ៣០។ លើសពីនេះទៅទៀត ត្រូវទាញយកផលប្រយោជន៍ពីបរិយាកាសអន្តរជាតិអំណោយផល ដើម្បីកៀរគរធនធានពីខាងក្រៅសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ដើម្បីឲ្យវិស័យការទូតបន្តរួមចំណែកសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ និងការពារជាតិក្នុងសម័យកាលថ្មី លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា៖  “ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការលើកកម្ពស់ប្រាជ្ញាជាសមូហភាព ក្រសួងការបរទេសនឹងដាក់ចេញផែនការ កម្មវិធី ភារកិច្ច និងវិធានការជាក់ស្តែង ក្នុងការអនុវត្តកិច្ចការបរទេស សំដៅចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអនុវត្តន៍ជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ឱ្យបានស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចរក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព ការពារអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី កៀរគរធនធានខាងក្រៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកំពស់ឋានៈរបស់ប្រទេសជាតិ។ នាពេលខាងមុខ វិស័យការទូត រួមជាមួយនឹងគ្រប់កម្រិតនិងគ្រប់វិស័យ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ឆ្លៀតយកការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជំរុញការស្តារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។

វិស័យការទូតក៏ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការទូតជាមួយការទូតបក្ស ការទូតប្រជាជន ការទូតការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចសង្គម ដើម្បីជំរុញកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូលនិងរបស់ប្រជាជនទាំងមូលក្នុងការអនុវត្តកិច្ចការបរទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top